ឯកឧត្តម អម សុភា បានជម្រុញអោយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងឃុំពពេល ត្រូវបន្តចុះជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយបាទាន់ពេលវេលានិង ជាពិសេសបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩នៅក្នុងឃុំពពេល ស្រុកបរិបូណ៌

កំពង់ឆ្នាំងៈឯកឧត្តម អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបរិបូណ៌បានជម្រុញបែបនេះនាព្រឹកថ្ងៃទី១៧  ខែកក្កដា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុក និង ក្រុមការងារគណបក្សឃុំ ចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើអោយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែបានល្អប្រសើរជាងមុន។ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងអង្គភាពនិងក្នុងមូលដ្ឋាន របស់ខ្លួន។

ឯកឧត្តម អម សុភាក៏បានផ្តាំផ្ញើបន្តថាៈថ្នាក់បក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារនិង៣កុំ អោយប្រជាពលរដ្ឋយល់ជ្រូតជ្រាបដើម្បីរួមគ្នាអនុវត្តអោយបានជាប់ជាប្រចាំដើម្បីខ្លួនយើងក្រុមគ្រួសារអ្នកជិតខាងនិងមូលដ្ឋានទទួលខុសត្រូវជៀសផុតពីជំងឺកូវីដ១៩ទាំងគ្នា៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *