ខេត្តស្វាយរៀង៖មានអ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡាញបង្កប់វង់អាប៉ោងនៅក្នុងហាងកាហ្វេ ជ្រកក្រោមស្លាកយីហោ លក់ឆ្នោតក្នុងស្រុក តាមអនឡាញ ដែលជាល្បែងស៊ីសងមួយប្រភេទមានអាជ្ញាបណ្ណ័ ធ្វើឲ្យសមត្ថកិច្ចពិបាកបង្ក្រាប ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាច ការឆ្លងជម្ងឺកូវីដ១៩នៅក្នុងសហគមន៍។ដោយមានអ្នកញៀនល្បែងមកផ្តុំគ្នា ភ្នាល់មាន់ជល់និងចាក់អាប៉ោង ប្រមាណជា៥០នាក់បានមកបំពាក់បំពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេ អត់យីហោមួយកន្លែងនៅចំណុចផ្លូវលំខាងលិចវត្តកោះអណ្តែតចម្ងាយជិត១,០០០ម៉ែត្រស្ថិតនៅភូមិថ្មីឃុំថ្មីស្រុកកំពង់រោទ៌។
បើតាមសមត្ថកិច្ច នគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មីបានឲ្យដឹងថា ម្ចាស់ហាងកាហ្វេលួចបើក ល្បែងភ្នាល់ជល់មាន់តាមអនឡាញនិងចាក់អាប៉ោង ក្រោមស្លាកយីហោ ឆ្នោតឡូតូ ដែលជាឆ្នោតក្នុងស្រុកមានអាជ្ញាបណ្ណ័ ដែលមានម្ចាស់ឈ្មោះវុធ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរ លក់កាហ្វេ មានទីលំនៅកើតហេតុខាងលើ បានបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញ បង្កប់វង់អាប៉ោង ជ្រកក្រោម ស្លាកយីហោឆ្នោតឡូតូ ។ករណីនេះត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅវេលាម៉ាង៣និង៣០នាទីរសៀលថ្ងៃទី១៧កក្កដា២០២១ នៅភូមិថ្មីឃុំថ្មីស្រុកកំពង់រោទ៌។
បើតាមស្រ្តីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានដឹងថា ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ បង្កប់វង់អាប៉ោង ក្រោមស្លាកយីហោលក់ឆ្នោតឡូតូ តាមអនឡាញនៅក្នុង ហាងកាហ្វេនេះ ប្រភពបន្តទៀតថា ផ្ទះលក់កាហ្វេ ដែលមានម្ចាស់ឈ្មោះវុធ នេះគឺបានបើកលេងល្បែងស៊ីសង យូឆ្នាំមកហើយ បើនិយាយឲ្យសាមញ្ញគឺដុសស្លែទៅហើយ ប្រភពបន្តទៀតថា
ប្រជាពលរដ្ឋ មានការលំបាកចិត្តជាខ្លាំងដោយ លោកប្តីរបស់ពួកគាត់ បានញៀនល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោង រាល់ថ្ងៃ ចាប់ពីព្រលឹមរហូតដល់យប់ ជួនកាលឲ្យតែម៉ោង២រសៀល គឺចេញពីផ្ទះហើយ ដោយប្រាប់ថា ទៅផឹកកាហ្វេ ផឹកកាហ្វេ ចាប់ពីម៉ោង០២រសៀលដល់ម៉ោង០៥ម៉ោង០៦ល្ងាច ការពិតគឺទៅលេងល្បែងភ្នាល់ជល់មាន់និងចាក់អាប៉ោងនៅក្នុងហាងកាហ្វេសោះ។ខ្មោចល្បែង បានបង្វក់ គ្មានពេលជួយរកស៊ីប្រពន្ធកូនទេ ពេលចាញ់ល្បែងអស់លុយ ប្រើអំពើហិង្សា លើប្រពន្ធកូនក៏មានពិសេសខ្លាចឆ្លងជម្ងឺកូវីដ១៩មកគ្រួសារ។
បើតាមអ្នករស់នៅជិតហាងកាហ្វេនោះ ប្រាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍ ថ្ងៃអាទឹត្យ គឺមានអ្នកមកលេងល្បែងម្នាល់ជល់មាន់តាមអនឡាញ ចាក់អាប៉ោងនិងចាក់ឆ្នោតឡូតូតាមអនឡាញនេះច្រើនរាល់ថ្ងៃមិនតិចជាង៥០នាក់ទៅ៦០នាក់ ចាក់ភ្នាល់គ្នា ហ៊ោ ក្រេវៗ គ្មានខ្លាច ញញើតសមត្ថកិច្ចឡើយ។ទាក់ទិនករណីខាងលើ លោកសុច ពិសី អភិបាលស្រុកកំពង់រោទ៌បានមានប្រសាសន៍ថា លោកនិងឲ្យកម្លាំងសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មីចុះទៅពិនិត្យមើល។
ចំពោះលោកនាយប៉ុស្តរដ្ឋបាលឃុំថ្មីបានឲ្យដឹងថា ពិតជាមានករណីនេះមែន ដោយសមត្ថកិច្ចធ្លាប់ចុះទៅអប់រំនិងធ្វើកិច្ចសន្យាចំនួន២លើកមកហើយ តែមិនរាងចាល សមត្ថកិច្ចបានឲ្យដកទូរទស្សន៍ចេញ ក៏ប៉ុន្តែម្ចាស់ផ្ទះមិនយល់ព្រមដោយគេសំអាងថា គេលក់ឆ្នោតឡូតូ តាមអនឡាញ ឆ្នោតឡូតូ មានអាជ្ញាបណ្ណ័ដូច្នេះទើបពិបាកបង្ក្រាប ក៏ប៉ុន្តែពេលសមត្ថកិច្ចដកថយ គេ បើកល្បែងភ្នាល់ជល់មាន់ ចំណែកបង្កប់វង់អាប៉ោងលោកមិនដឹងទេ ដោយលោកជាប់ធ្វើចត្តាឡីស័ក០៣ថ្ងៃហើយ។ចំណែកប្រជាពលរដ្ឋភូមិថ្មី សូមអំពាវនាវសុំឲ្យអាជ្ញាធរ ក៏ដូចសមត្ថកិច្ច សូមមេត្តា ចុះបង្ក្រាបនិងធ្វើកិច្ចសន្យា ឈប់ឲ្យបើកល្បែងភ្នាល់ជល់មាន់ លេងល្បែងស៊ីសងទៀត និងសូមកុំអនុញ្ញាតិឲ្យបើកទទួលភ្ញៀវចូលលេងល្បែងភ្នាល់ឬ ជួបជុំផឹកកាហ្វេ មានគ្នាច្រើន ឲ្យចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលរក្សាគម្លាត និងចូលរួមអនុវត្តវិធាការ៣កុំ ៣ការពារ របស់សម្តេចតេជោហ៊ុនសែន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ទៅសហគន៍ ។
ទាក់ទិនករណីនេះដែរ ឈ្មោះវុធ ម្ចាស់ហាងកាហ្វេ មិនអាចសុំការបំភ្លឺបានទេដោយគាត់មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានយើងជួបសម្ភាសន៍ឡើយ។
ទាក់ទិនករណីនេះដែរ បុរសម្នាក់បានបង្ហើបឲ្យដឹងថា អ្នកលេងធំ គឺចាប់ពី៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល បើចាក់ជាដុល្លារ ចាប់ពី១០ដុល្លារទៅ១០០ដុល្លារ អ្នកចាក់អាប៉ោងចាប់ពី៥,០០០រៀលទៅ១០ម៉ឺនរៀល។ពេលអាជ្ញាធរមានកាមមារញឹកក្នុងការចុះស្រាវជ្រាវ អ្នកវិជ្ជមានកូវីដ១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយ៉ោល យកទៅធ្វើចត្តាឡីសក័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ទើបមានអ្នកឆ្លៀតឱកាសប្រព្រឹតបទល្មើសបែបនេះ។មហាជនកំពុងតាមដានចំណាត់ការនេះហើយតើមានប្រសិទ្ធិភាពឬទេទាន៕ដោយ សាយ ហ្គន

