ខេត្តស្វាយរៀង៖យោងតាមរដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅផ្សារកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១និងចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយឈ្មោះ ជេត សុផល ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរជាអ្នកលក់ដូរនៅផ្សារកំពង់ត្រាច និងឈ្មោះ ជេត អុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកលក់ដូរនៅផ្សារកំពង់ត្រាច រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកផ្សារកំពង់ត្រាច ស្រុករមាសហែក គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។សូមអរគុណ!
អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់វត្ថុវិភាគសំណាកដល់មន្ត្រីសុខាភិបាលទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្ត ក្នុងការផ្តល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ៕

