ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី១៧កក្កដា២០២១ម្សិលមិញនេះអយ្យការអមសាលាខេត្តកំពង់ឆ្នាំងបានឧុបត្ថមនូវម្ហូបអាហារនិងបង្អែមនិងសម្ភារអនាមយ័រួមនិងឱសថចិនជូនដល់មន្ត្រីនិងជនជាប់ឃុំនៅក្នុងពន្ធនាគាខេត្តកំពង់ឆ្នាំងដើម្បីទុកសម្រាប់ប្រើប្រាស់នៅ គ្រាដែលជម្ងឺដ៍កាចសាហាវមួយនេះកំពង់រាត្បាតយ៉ាងខ្លាំងនិងជួយសម្រួលដល់ការងាររបស់ពន្ធនាគារផងដែរ ។
អំណោយដែលបានជួយឧប្ថម្ភនៅពេលនេះមានឧិសថលេបរបស់ចិនសម្រាប់លេបមួយចំនួន សម្ភារអនាម័យជាច្រើនមុខ និងបានឧុបត្ថមម្ហូបអាហារ បង្អែមជូនដល់មន្ត្រីនិងជនជាប់ឃុំក្នុងការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ១៩នៅក្នុងអង្គភាពពន្ធនាគារខេត្តកំពង់ឆ្នាំង។
ជាមួយអំណោយដ៍ថ្លៃថ្លា និងចាំបាច់បំផុតនេះថ្នាក់ ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងបានសម្តែងនូវទឹកចិត្តនិងមនោសញ្ជេតនាសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាព សុខភាព សុកមាលភាពពីសំណាក់ ថ្នាក់ដឹកនាំដ៏មានគុណធម៌និងដឹងសុខទុក្ខដល់កូនចៅថ្នាក់ក្រោម! សូមថ្លែងអំណរគុណឯកឧត្តមប្រធានសាលាដំបូងនិងឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងដែលបាន យកចិត្តទុកដាក់ដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្ត និងជនជាប់ឃុំទាំងអស់ ។
ថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណ និងជូនពរ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សហការីទាំងអស់បានព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ សុក្ខារិន

