ឯកឧត្ដម តំណាងរាស្ត្រ សួស យ៉ារ៉ា ដឹកនាំក្រុមគ្រូពេទ្យចុះបង្រៀន យុវជនបក្សខេត្តព្រះវិហារ ពីរបៀបការពារសុវត្ថិភាព និងការធ្វើតេស្តរកមេរោគកូវីដ១៩

ព្រះវិហារៈ ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សុខភាពប្រជាជន ចុះបង្រៀនដល់យុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ពីរបៀបស្លៀកពាក់ខោអាវ PE ដើម្បីការពារសុវត្ថិភាព ពីមេរោគកូវីដ-១៩ របៀបបាញ់ថ្នាំសម្លាប់មេរោគ និងការធ្វើតេស្តរកមេរោគកូវីដ១៩ ជាដើម។ពិធីនេះមានការចូលរួម ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុក គឹម សាន្ត ប្រធានយុវជនគណៈបក្សខេត្តសមាជិក សមាជិការគណៈបក្សជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម  សួស យ៉ារ៉ា ក៏បានប្រគល់សម្ភារបរិក្ខារប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងក្រុមការងារយុវរជនគណបក្សខេត្ត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ។

ខណៈពេលនោះដែរ ឯកឧត្ដម បានកោតសរសើរដល់ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើការងារសង្គម និងការងារគណបក្សបានយ៉ាងល្អប្រសើរ ហើយបានលើកទឹកចិត្តឱ្យក្រុមយុវជនទាំងនេះ ខិតខំបន្តការជួយការងារសង្គមតទៅទៀតដើម្បីផលប្រយោជន៍រួម។

តំណាងរាស្ត្រសួស យ៉ារ៉ា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នការពារ ពីជំងឺកូវីដដោយខ្លួនឯង ពោលត្រូវតាមដានសភាពការណ៍តាមក្រសួងសុខាភិបាល និងតាមសាររបស់សម្តេចតេជោ ហ៊ុន សែន ឱ្យទៀងទាត់គ្រប់ពេល។ លើសពីនេះ ឯកឧត្ដ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅថា  បើមិនទាន់កើតជំងឺកូវីដ-១៩ទេ ត្រូវមានការការប្រុងប្រយ័ត្នឱ្យបានខ្ពស់ តែបើឆ្លងជំងឺនេះហើយ សូមកុំភ័យពេកផ្ទុយទៅវិញ ត្រូវរកវិធីការពារ ព្រោះការភ័យនេះជាមូលហេតុដែលនាំឱ្យគ្រោះថ្នាក់ជាចំបងទៅវិញ៕SPS

 

Leave a Reply

Your email address will not be published. Required fields are marked *