ព្រះវិហារៈ ដោយមានការឆ្លងរីរាលដាលជម្ងឺកូវិដ១៩ អាជ្ញាធរខេត្តព្រះវិហារ សម្រេចបិទខ្ទប់ ភូមិចំនួន២គឺភូមិគោកបេងខាងត្បូង ភូមិភារកិច្ចខាងកើត និងផ្សាកំពង់ប្រណាកនៅព្រឹកថ្ងៃទី ១៨ ខែកក្ដដា ឆ្នាំ២០២១នេះ ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ
បានដឹកនាំក្រុមគ្រួពេទ្យសមាគមសុខភាពប្រជាជនមកពីភ្នំពេញ និងសហការី សហការមន្រ្តីសុខាភិបាល ខេត្តព្រះវិហារ ចុះបាញ់ថ្នាំសម្លាប់មេរោគកូវិដ១៩ ក្នុងផ្សាកំពង់ប្រណាក កំពុង តែបិទខ្ទប់រយៈពេល១៤ថ្ងៃ។
ឯកឧត្ដម តំណាងរាស្រ្ត បានថ្លែងថា ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគនេះ គឺដើម្បីសុខភាព ប្រជាជនតាមរយៈការឆ្លងរីករាលដាលនៅជម្ងឺកូវិដ១៩ ហើយក៍ជាការទប់ស្កាត់ការរាលដាល ក្នុងសហគមន៍ផងដែរ មិនមែនជាការធ្វើចលនាអីមួយនោះទេ គឺដើម្បីសុភាពប្រជាជនយើង
ឯកឧត្ដម តំណាងរាស្រ្ត សូមអំពាវនាវដល់ប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងការបិទខ្ទប់ ធ្វើយ៉ាងណា រក្សាអណាម័យ ឲ្យបានខ្ចបខ្ជួន បាញ់អាកុល ជេល ពាក់ម៉ាស់ជាប្រចាំ រក្សាគំលាត និងអនុវត្តតាមការណែនាំរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៍ដូច ការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតនិងជាសះស្បើយពីជំងឺកូវិដ១៩នេះផងដែរ៕ដោយ សេង ពិសិដ្ឋ

