ព្រះវិហារៈ លោក ឧ ត្ត ម សេនីយ៍ ទោ សួស សុខ ដា រ៉ា ស្នងការ នគរបាល ខេត្តព្រះវិហារ បាន ចាត់តាំង មន្ត្រីក្រោមឱវាទ នាំយក ថវិកា សម្ភារ សុខាភិបាល រួមទាំង គ្រឿង បរិភោគ មួយចំនួន ទៅ ឧបត្ថម្ភ ដល់ អាជ្ញាធរ មូលដ្ឋាន និង កងកម្លាំង ទាំង ៣ ដែល កំពុង ឈរជើង នៅ តំបន់ បិទ ខ្ទប់ ៦ គោលដៅ ដើម្បី ការពារ ច្រកចេញចូលភូមិ នៅការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ នៅក្នុង ក្រុង ព្រះវិហារ នារសៀល ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២១ ។
លោក វរសេនីយ៍ឯក រស់ សុធី ប្រធានការិយាល័យ នគរបាល ប្រឆាំង បទល្មើសសេដ្ឋកិកិច្ច ខេត្ត បានបញ្ជាក់ថា ដោយមាន ការចង្អុលបង្ហាញ ក៍ដូចជាការយកចិត្ត ទុកដាក់ ខ្ពស់ និង ក្រោយពី បានដឹង ពី ស្ថានភាព របស់ កងកម្លាំង ទាំង ៣ ដែល កំពុង ឈរជើង ការពារ នៅ តំបន់ បិទ ខ្ទប់ ទាំង ៦ គោលដៅ ក្នុងភូមិសាស្រ្ត ក្រុង នោះមក លោក ឧ ត្ត ម សេនីយ៍ ទោ សួស សុខ ដា រ៉ា ស្នងការនគរបាលខេត្ត រួមទាំង ភរិយា បាន បរិច្ចាគ សម្ភារ សុខាភិបាល គ្រឿង បរិភោគ និង ថវិកា ផ្ទាល់ខ្លួន ដើម្បី ផ្តល់ជូន ដល់ អាជ្ញាធរ និង កងកម្លាំង ៣ រួមមាន ៖ ទឹកបរិសុទ្ធ ៦០ កេស ទឹក ផ្លែឈើ ៥ កេស ទឹក អាល់កុល ២០ លីត្រ ម៉ាស់ ១០ ប្រអប់ និង ថវិកា ១ លាន រៀល ផងដែរ ។
លោក បាន បញ្ជាក់ថា កងកម្លាំង ដែល កំពុង ឈរជើង ការពារ នៅ តំបន់ បិទ ខ្ទប់ ទាំងអស់ នឹង បន្ត ខិតខំ អនុវត្តតាម បទបញ្ជា ក៏ដូចជា ការដាក់ចេញ នូវ គោលការណ៍ និងសេចក្តីសម្រេច នានា របស់ ថ្នាក់ដឹកនាំ ជានិច្ច ដើម្បី រួមគ្នា ទប់ស្កាត់ ការឆ្លង ជំងឺ កូ វីដ -១៩ ជាមួយ រដ្ឋបាលខេត្ត និង ក្រសួងសុខាភិបាល ពិសេស សេចក្តីណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា ៣កុំ ៣ការពារផងដែរ៕ SPS

