ខេត្តកំពង់ឆ្នាំង:បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់សាលាខេត្តកំពង់ឆ្នាំងដែល ទទួលបាននៅថ្ងៃទី១៨កក្កដា២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈនៅក្នងខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន៣០នាក់បន្ថែមទៀតក្នុងនោះស្រី២១នាក់តាមរយះការធ្វើតេស្តរហ័សដែលមានអាជីវករ.កម្មករ.ជាងកាត់ដេរ.មេភូមិអ្នកសារព័ត៌មាន.ផងដែរក្នុងនោះមានករណីមរណះភាពមនុស្សប្រុសស្រី២នាក់ម្នាក់ទៀតផងដែរថ្ងៃទី១៨កក្កដា២០២១គ្រាដែរមានការកើនឡើងអ្នកមានវិរុសកូវិដ១៩គ្មានការស្រាកស្រានដែលធ្វើអោយមានការព្រួយបារម្មណ៍ខណះការរកឃើញជាបន្តបន្ទាប់ ។
អ្នកដែលរកឃើញកូវិដ.១៩ទាំងអស់ខាងលើនេះត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសាលាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត. មណ្ឌល់វិទ្យាលយ័តេជោហ៊ុនសែនកំពង់ត្រឡាច..មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូរណ៍.និងមណ្ឌលវិទ្យាលយ័ហ៊ុនសែនកំពង់លែង ។
ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ទាំងអស់ខាងលើក្នុងរយៈពេល 14ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង.មន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីពេទ្យបរិបូរណ៍ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ 3 ការពារបីកុំដើម្បីខ្លួនយើងនឹងគ្រួសារសង្គមជាតិយើង។
សូមបញ្ជាក់ផងដែរថាមានករណីមរណះភាពប្រុសស្រី២នាក់ជនជាតិខ្មែរទៀតហើយដែលជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងមានឈ្មោះ កែវឡាយ ភេទស្រីអាយុ៦៣ឆ្នាំរស់នៅក្នុង.ភូមិ ភ្នំតូច.ឃុំ ពង្រ.ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង. បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៧កក្កដា 2021 វេលាម៉ោង ២និង៥នាទីដោយអាការហត់ដកដង្ហើមឡេះឡះខ្លាំងត្រជាក់ចុងដៃជើងនិងវិជ្ជមានកូវីត19 ហើយក្រុមគ្រួពេទ្យបានដាក់អោយសម្រាកព្យាបាលនៅផ្នែកជម្ងឺឆ្លងនៃមន្ទីពេទ្យខេត្តកំពង់ឆ្នាំង។
ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងបើទោះបីជាក្រុមគ្រួពេទ្យបានព្យាយាមព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ១៨ខែកក្កដា ២០២១ នៅវេលាម៉ោង ១ និង ៣០នាទីថ្ងៃដដែល ។
ក្នុងម្នាក់ទៀតឈ្មោះ ភីសៀងហៃ ភេទប្រុសអាយុ២៦ឆ្នាំរសនៅភូមិកំពង់អូសសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង បានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 16 កក្កដា 2021 វេលាម៉ោង 4 និង 30 នាទីដោយអាការហត់បង្ហកឡេះឡះខ្លាំងត្រជាក់ចុងដៃចុងជើងនឹងមានវិជ្ជមានកូវីដ19 ហើយក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី 18 ខែកក្កដា 2021 វេលាម៉ោង 1:30នាទីថ្ងៃដែល ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាឈ្មោះ កែឡាយ និងឈ្មោះ ភីសៀងហៃ បានទួលមរណះភាពដោយសារជម្ងឺរលាកសួតធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ 19 ។
អាជ្ញាធរខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ដងហើយម្ដងទៀតសូមចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី19 ទាំងអស់គ្នា៕ សុក្ខារិន

