ស្រ្តីវ័យចំណាស់ម្នាក់ឃើញអាកុលក្នុងដបទឹកសុទ្ធស្មានថា ស្រា .សរ.យកមកផឹកអាការ:មិនស្រួលដួលថ្ងារក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

កំពង់ធំ=ស្រ្តីវ័យចំណាស់ម្នាក់ជាមនុស្សញៀនស្រាទៅលេងផ្ទះក្មួយនៅភូមិអាចារ្សលាក់ឃើញអាកុលនៅក្នុងដបក្រោមគ្រែគិតថាស្រា.ស.យកមកផឹកអស់១ដបទឹកសុទ្ធទោះជាក្មួយស្រែកប្រាប់ថា អាកុលទេក៏នៅតែមិនស្តាប់ ផឹករហូតអស់១ដប ក៏អាការ:មិស្រួលវិលមុខ ដួលបោកក្បាលថ្ងារក្រោយបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង

សមត្ថកិច្ចបានបញ្ជាក់អោយដឹងនៅថ្ងៃចុងសប្តាហ៍នេះថា  កើតហេតុនៅចំណុចផ្ទះឈ្មោះកែន  ចន្ថា ភេទស្រី អាយុ 52 ឆ្នាំ   ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ

– សពជនរងគ្រោះឈ្មោះគុយ មី ភេទស្រី អាយុ 73 ឆ្នាំមុខរបរមិនពិតប្រាកដ-រស់នៅភូមិរន្ទះ  ឃុំទំរីង  ស្រុកសណ្ដាន់  ខេត្តកំពង់ធំ។

បើ តាមការបំភ្លឺពីសាក្សី-ស្ត្រីជាកូនបង្កើតរបស់សព

បានបញ្ជាក់ថា៖ម្តាយឈ្មោះ  គុយ  មី  ( សព ) បានមកលេងក្មួយស្រីឈ្មោះ  ធួន  ស្រីឡី  អាយុ16ឆ្នាំ  ដែល មកស្នាក់នៅរៀនសូត្រនៅផ្ទះរបស់ឈ្មោះកែន  ចន្ថា ភេទស្រី  នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់

ក្រុង ស្ទឹងសែន។គាត់ដេីរទៅយកទឹកអាកុលដែល

ច្រកក្នុងដបទឹកសុទ្ធចំណុះកន្លះលីត្រ  ដែល

ទុកនៅក្រោមគ្រែមកកាន់  ឃេីញដូច្នោះ

កូនគាត់បានស្រែកប្រាប់ថាកុំផឹក  អាកុលទេ

ប៉ុន្តែ ម្តាយគាត់មិនស្តាប់  ដោយសារគាត់ញៀនស្រាហើយគាត់ក៍លេីកផឹកអស់ចំនួន ០១ដប  ភ្លាមនោះបណ្ដាលឱ្យគាត់ចុកឆ្អល់

បែកពពុះមាត់  ឃើញដូច្នេះឈ្មោះកែន ចន្ថា  ជាម្ចាស់ផ្ទះបានរាយការណ៍ជូននគរបាលប៉ុស្តិ៍  និងបានទាក់ទងរាយការណ៍ជូនពេទ្យមណ្ឌលសុខភាពមកជួយសង្គ្រោះ ក្នុងពេលនោះជនរងគ្រោះមានអាការ:មិនស្រួលខ្លួនខ្លាំងបានក្រោកដេីរចេញពីអង្រឹងហើយដួលផ្ងាក្រោយបោកក្បាល លើការ៉ូឡា ដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយទទួលពត៌មានកម្លាំងជំនាញអធិការដ្ឋាន  និងប៉ុស្តិ៍រដ្ឋបាល  គ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដីចុះទៅដល់កន្លែងកើតហេតុ និងសាកសព។

– ការពិនិត្យ: សពមានស្លាកស្នាមមុខរបួសបែកក្បាលផ្នែកខាងក្រោយ ហូរឈាម ចំនួន០១កន្លែងរាងមូល

ទំហំ ១ ស.ម x ០ ៩ ស.ម   ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

សម្ថកិច្ចជំនាញសន្និដ្ឋាន: តាមការស្រាវជ្រាវជំវិញកន្លែង កើតហេតុ  និងសាកសព  ឃើញថាជនរងគ្រោះស្លាប់ដោយសារកំរិតជាតិអាល់កុលធ្ធន់ធ្ងរ និងដួលបោកក្បាលមកក្រោយបណ្តាលឲ្យស្លាប់។

សាកសពសម្ថកិច្ច បានប្រគល់ សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យ តាម ប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *