កម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ធ្វើតេស្តរហ័សដល់នាយ ពលទាហានទូទាំងតំបន់សឹកលើកទី២

ព្រះវិហារៈ ដើម្បីចូលរួមទប់ស្កាត់ការរីរាលដាលជម្ងឺកូវិដ១៩ ដែលរាត្បាតពាសពេញទូទាំង ខេត្តព្រះវិហារកម្លាំងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារទាំងអស់ បានធ្វើតេស្ត រហ័សរកសំណាកកូវីដ១៩ ជូននាយ នាយទាហាន ពលទាហានទូទាំងទីបញ្ជាការលើកទី២ នៅព្រឹក ថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ២០២១នេះ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានមានប្រសាសន៍ថាដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការយោធភូមិភាគទី4 ព្រមទាំងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ បានធ្វើការជំរុញដល់នាយ ពលទាហានទាំងអស់ ធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះថាជម្ងឺនេះ ជាជម្ងឺដ៏កាចសាហាវ និងជាជម្ងឺឆ្លងតាមផ្លូវដង្ហើមមើលមិនឃើញឡើយ។

ឯកឧត្ដម មេបញ្ជាការ បានបន្ថែមថា ការធ្វើតេស្តរហ័សនេះ គឺដើម្បីសំដៅឈានទៅរក អ្នកវិជ្ជមាន ហើយបើមាននណាម្នាក់និងអាចយកទៅព្យាបាលតាមវិធី សាស្រ្តរបស់ក្រុម គ្រួពេទ្យ និងកុំឲ្យមានការឆ្លងពី១ទៅ១ក្នងអង្គភាពបន្ថែមទៀត ហើយបើទោះបីជាតេស្ត ឃើញអវិជ្ជមានក៏ដោយក៏សូមកុំភ្លេចបន្តអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ របស់ ប្រមុខរាជរដ្ឋាភិបាល និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលផងដែរ៕ដោយ សេង ពិសិដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *