លោកតា លោកយាយចំនួនួន២០នាក់ទទួលអំណោយពីរដ្ឋបាល ស្រុកត្បែងមានជ័យ

ព្រះវិហារ៖ នៅព្រឹក ថ្ងៃ ច័ន្ទ  ទី០២ ខែសីហា  ឆ្នាំ ២០២១  រដ្ឋបាល ស្រុកត្បែង មានជ័យ  លោក នុត សោភ័ណ្ឌ  អភិបាលស្រុក ត្បែង មានជ័យ ដឹកនាំ ក្រុម ការងារស្រុកនាំយក អំណោយសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកតា លោកយាយ ដែលជាចាស់ជរា ចំនួន ២០នាក់ រស់ក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ ដែលជាតំបន់បិទខ្ទប់នៃការកាត់ផ្ដាច់ការរាលដាលកូវិដ១៩។ អំណោយឧបត្ថម្ភពីសប្បុរសជនដែលត្រូវចែកជូនក្នុងម្នាក់ៗ រួមមានដូចជា៖     ១-មី

២-ទឹកត្រី   ៣-ប៊ីចេង   ៤-ស្ករ    ៥-អំបិល   ៦-ទឹក សុី អីវ   ៧-ប្រេង ឆា

ក្នុងនោះដែររដ្ឋបាល ស្រុក ត្បែង មានជ័យ  សូមគោរពអរគុណ ដល់ម្ចាស់ជួយឧបត្ថម្ភសម្រាប់ ការចូលរួមវប្បធម៌ចែករំលែក ដើម្បីសង្គម និងបងប្អូន ប្រជាពលរដ្ឋយើង និងចូលរួមអនុវត្ត នៅវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៍ដូចជា ការណែនាំរបស់ ក្រសួងសុខា ភិបាលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *