លោក យ៉ុង គឹម ហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ នាំយកថវិការ៤,៤០០០០០រៀលប្រគល់ជូនក្រុមការងារ ស ស យ ក ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ១មករា

ព្រះវិហារៈ  នារសៀលថ្ងៃ ព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ លោក យ៉ុង គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ និងជាប្រធាន ស.ស.យ.ក សាលាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារទៅសួរសុខទុក្ខ សមាជិក ស.ស..យ ក សាលាខេត្តព្រះវិហារ ទៅសួសុខទុក និងនាំយកថវិការ ប្រគល់ជូនមន្រ្តី ស ស យ ក​ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ពេលត្រលប់មកពីបំពេញបេសកកម្មនៅស្រុកឆែប ខេត្តព្រះវិហា  នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។ ក្នុងឱកាសនោះផងដែរ លោក យ៉ុង  គឹម ហឿង  ប្រធាន  ស.ស.យ.ក សាលាខេត្តព្រះវិហារ កបាននាំយកភេសជ្ជៈ រួមនិងថវិការសារុបចំនួន៤,៤០០០០០រៀល ដើម្បីជួយសម្រួលក្នុងថ្លៃព្យាបាល ដោយថវិកាទាំងអស់នេះបានមកពី ឯកឧត្តម ប្រាក់  សុវណ្ណ អភិបាលខេត្តព្រះវិហារ ចំនួន ១,១០០,០០០រៀល និងបានមកពីសមាជិក សមាជិកា  ស.ស.យ.ក សាលាខេត្តព្រះវិហារ ចំនួន៣,៣០០,០០០រៀលផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *