អភិបាលខេត្ត កំពង់ចាម ចុះ ពិនិត្យ ដំណើរការចូលរៀន វិញ នៅវិទ្យាល័យ បឹង កុក និង វិទ្យាល័យ ដីដុះ

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  នាព្រឹក ថ្ងៃទី ២០  ខែកញ្ញា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យ ដំណើរការ ចូលរៀន វិញ របស់សិស្សានុសិស្ស  នៅវិទ្យាល័យ បឹង កុក និង វិទ្យាល័យ ដីដុះ  ក្រុងកំពង់ចាម  ។

ឆ្លៀតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ លោកគ្រូ អ្នកគ្រូ និង សិស្ស ទាំងអស់ ឲ្យ  មានការយកចិត្តទុកដាក់ខ្ពស់ អំពី បញ្ហា សុខភាព  គឺ ត្រូវ អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ វិធានការ ៣ការពារ  ៣ កុំ ជាពិសេសត្រូវ ចេះ ការពារ ខ្លួនឯង រៀងៗ ខ្លួន ។ ក្នុង ករណី បេី មាន អាកា រះ មិន ស្រួល ត្រូវ ប្រញាប់ រាយការណ៍ ទៅ ឲ្យលោកគ្រូ អ្នកគ្រូ ដើម្បី យក សំណាក ធ្វើតេស្ត រក មេរោគ  កូ វីដ- ១៩ ហើយ ធ្វេីការ ព្យាបាល ឲ្យ បានទាន់ ពេល វេលា  ដេីម្បី ទប់ស្កាត់ កុំឲ្យ  ឆ្លង រាលរីកដាល ទៅ អ្នក ដទៃទៀត ។

គួរ រំលឹក ថា  រដ្ឋបាលខេត្ត កំពង់ចាម បាន បើក ឲ្យ សិស្សានុសិស្ស  ចូលរៀនវិញ   ចែកចេញជា ពីរ តំណាក់កាល ដោយ តំណាក់កាល * ទី ១ ៖ ឲ្យ សិស្ស ចាប់ពី ថ្នាក់ អនុវិទ្យាល័យ ឡើងទៅ និង សាលា ពុទ្ធិក : ចូលរៀន នៅ ថ្ងៃទី២០ ខែកញ្ញា និង តំណាក់កាល * ទី ២ ៖ ឲ្យ សិស្ស ថ្នាក់បឋមសិក្សា ចូលរៀន នៅ ថ្ងៃទី១១ ខែតុលា ដែល ការសម្រេច ឲ្យ សិស្ស ចាប់ពី អនុវិទ្យាល័យ ចូលរៀន មុននេះ ដោយសារ ពួកគាត់ បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង វ័យ មួយ ដែល ទទួលបាន ការអប់រំ ច្រើន អំពី វិធានការ ការពារ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ- ១៩ ។ ជាមួយគ្នា នោះ  លោកគ្រូ  អ្នកគ្រូ  ត្រូវ បាន ចាក់ វ៉ាក់សាំង គ្រប់ ចំនួន  និង ធ្វើការ ពិនិត្យ សំណាក រក មេរោគ កូវីដ -១៩  ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *