អាជ្ញាធរ ខេត្តកំពង់ចាម ជួប ពិភាក្សា ការងារជា មួយ ប្រតិភូ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បី រៀបចំ នីតិវិធី ស្តីពី ការ ស្នើ សុំ ធ្វើ ប័ណ្ណ កម្មសិទ្ធិ គ្រប់គ្រង ដីធ្លី

កំពង់ចាម :  លោក   អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បាន អញ្ជើញ ជួប ពិភាក្សា ការងារ  ជាមួយ ប្រតិភូ ក្រសួង កសិកម្ម   រុក្ខាប្រមាញ់  និង នេសាទ  ដេីម្បី រៀបចំ នីតិវិធី ស្តីពី ការ ស្នើ សុំ ធ្វើ ប័ណ្ណ កម្មសិទ្ធិ គ្រប់គ្រង ដីធ្លី  ពី សំណាក់ បងប្អូន ប្រជាពលរដ្ឋ  ដែល កំពុង អាស្រ័យ ផល លេី ដី របស់ រដ្ឋ  ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម  កិច្ច ជំនួប ពិភាក្សា នេះ ត្រូវ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ២៥  ខែមករា  ឆ្នាំ ២០២១  នៅ សាលា ខេត្ត កំពង់ចាម  ដោយមានការ អញ្ជើញ ចូលរួម ពី អភិបាល រង ខេត្ត  នាយក រដ្ឋបាល  ប្រធាន មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់  និង នេសាទ ខេត្ត  រួមនឹង មន្ត្រី ពាក់ព័ន្ធ ផងដែរ  ។

គួរ រំលឹក ផង ដែរ ថា  ក្នុង អំឡុង ដើម ខែ មករា  ឆ្នាំ ២០២១   កន្លង ទៅ ថ្មីៗ នេះ  លោក   អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន ធ្វើ ការ ណែនាំ ដល់មន្ត្រីជំនាញ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ឲ្យ បន្តរួមគ្នា  ដើម្បី ការពារដីធ្លីជាកម្មសិទ្ធិរបស់រដ្ឋ  ក៏ដូចជា ផ្ទៃ បឹង ធម្មជាតិ នានា  ដែលថ្នាក់ដឹកនាំ គ្រប់ ជំនាន់  បានរក្សាទុក្ខ  សម្រាប់ ជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗ  ដោយ មិន ត្រូវ អនុញ្ញាត ឲ្យ ជន ឆ្លៀតឱកាស  រំលោភបំពាន យក បាន ឡើយ  ។ ជាមួយ គ្នា នោះ  លោក អភិបាលខេត្ត តែងតែ ប្រើប្រាស់ គោលនយោបាយ ឈ្នះ  ឈ្នះ  របស់ ប្រមុខរាជ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា  សម្តេច នាយករដ្ឋមន្ត្រី  ហ៊ុន  សែន  ដើម្បី ដោះស្រាយ បញ្ហា វិវាទ ដីធ្លី   ជូន ប្រជាពលរដ្ឋ  ទទួល បាន  ភាព ជោគជ័យ ជា បន្តបន្ទាប់   ទន្ទឹមគ្នា នោះ លោក ក៏មាន  គោលការណ៍  ដើម្បី ថែរក្សា ដី កម្មសិទ្ធិ របស់ រដ្ឋ  ក៏ដូចជា ផ្ទៃ បឹង ធម្មជាតិ ផងដែរ  ៕

 

Leave a Reply

Your email address will not be published. Required fields are marked *