ដោយ៖ឈិត សំបូរ
កំពង់ធំ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ.ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃចុងសប្តាហ៍នេះ.ស្ថិតនៅ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេកំពង់ធំ ។.ក្នុងនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០១ករណី និងឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ដែលកំពុងចរាចរចែកចាយ។
សមត្ថកិច្ចបានអោយដឹងថា.ជនសង្ស័យ-ឈ្មោះ សេង ម៉ៅ អាយុ៤២ឆ្នាំ ជាអ្នកសារព័ត៍មាន
និងដកហូតបានវត្ថុតាងមាន :
១-ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់និងទូរស័ព្ទ។បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

