អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យ ព្រះសីហនុ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃទី ១៩  ខែតុលា  ឆ្នាំ ២០២១ នេះ  បានអញ្ជេីញ ចុះពិនិត្យ ការ រៀបចំ បេីកសាលាវិទ្យាល័យព្រះសីហនុ  ដេីម្បីឲ្យ សិស្សានុសិស្ស បាន ចូលរៀនវិញក្នុងពេលឆាប់ៗនេះ ខណៈ ក្រុមការងារបានធ្វេីការបាញ់ថ្នាំសម្លាប់មេរោគ  បន្ទាប់ពី អ្នកជំងឺកូវីដ -១៩   កម្រិតស្រាល   ត្រូវបានប្តូរទៅ សម្រាក ព្យាបាលនៅឃ្លាំងពាណិជ្ជកម្ម  ក្នុង ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម  ហេីយនោះ  ។

ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ការ រៀបចំ  បេីកវិទ្យាល័យព្រះសីហនុ ឡើងវិញ នេះដែរ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ជំរុញ ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ  ធ្វើយ៉ាងណា ក្នុង រយៈពេល ៣ថ្ងៃ ទៀត  ត្រូវ រៀបចំ ដឹក ជញ្ជូន គ្រែ  និង សម្ភារ ផ្សេងៗ  ចេញ ពី សាលា ឲ្យ អស់  ជាពិសេស ត្រូវរៀបចំ  សំអាត បរិស្ថាន ទាំង ក្នុង បន្ទប់  និង ទីធ្លា ជុំវិញ ខាង ក្រៅ សាលា   លេីសពីនោះត្រូវ បាញ់ ថ្នាំ សម្លាប់ មេរោគ ឲ្យ បាន គ្រប់សព្វទីកន្លែងទៀតផង ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត  ក៏បាន ឧបត្ថម្ភ ថវិកា មួយ ចំនួន ដល់ គណៈគ្រប់គ្រង សាលា   ដេីម្បី ប្រេីប្រាស់ តាម តម្រូវការ ចាំបាច់ ផ្សេងៗ  ក្នុង ដំណេីរការ បេីក សាលា រៀន នេះ ផងដែរ  ។

គួរ រំលឹក ផងដែរ ថា កន្លងទៅនេះ រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំ ឃ្លាំង ពាណិជ្ជកម្ម ចំនួន ៣ទីតាំង   សម្រាប់ ធ្វើជា  មន្ទីរពេទ្យ ពិនិត្យ ព្យាបាល ជំងឺ កូ វីដ- ១៩កម្រិត ស្រាល  និង កន្លែង សម្រាប់ ធ្វើ ច ត្រា ឡី ស័ក ដោយទីតាំងទី១-   ឃ្លាំង ពាណិជ្ជកម្ម   ស្ថិត ក្នុងស្រុក កំពង់សៀម គឺ ត្រូវ បានរៀបចំ  ជា មន្ទីរពេទ្យ សម្រាប់ ពិនិត្យ  ព្យាបាល អ្នកជំងឺ កូ វីដ- ១៩  កម្រិត ស្រាល ដែល អាច ផ្ទុក អ្នកជំងឺ បាន ក្នុង រង្វង់ ជិត ១០០០ នាក់។  ទីតាំងទី២-    ឃ្លាំងនៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តកំពង់ចាម ក្នុង ក្រុង កំពង់ចាម ធ្វើជា មណ្ឌល ច ត្តា ឡី ស័ក ដែលអាចដាក់ ប្រជាពលរដ្ឋ ក្នុង រង្វង់ ពី ៨០០ ទៅ ១០០០ នាក់ ។ និងទីតាំង ទី៣-ឃ្លាំង នៅក្នុង ស្រុក កងមាស ធ្វើជា មណ្ឌល ច ត្តា ឡី ស័ក ដែលអាចដាក់ ប្រជាពលរដ្ឋ ធ្វើ ច ត្តា ឡី ស័ក ក្នុង រង្វង់ ពី ៨០០ ទៅ ១០០០ នាក់ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *