ប្រទះឃើញការ៉ុង សង្ស័យ បើក មើល សុទ្ធ តែ បង់ គ្រាប់ កំាភ្លើង

បាត់ដំបង : កម្លាំង សមត្ថកិច្ច ចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ បាន ប្រទះ ឃើញការ៉ុង សង្ស័យស្រាយខ្សែរការ៉ុងមើល ស្រាប់តែឃើញសទ្ធតែគ្រាប់ យុទ្ធភ័ណ្ឌ រាប់រយ គ្រាប់ នៅត្រង់ចំណុចក្បែអូរ ស្ថិតក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។តាមប្រភព បាន បញ្ជាក់ ថា ពេល កង កម្លាំង ការពារ ព្រំដែន  ដើរល្បាត ដល់ចំណុចក្បែអូរ ក៏ បានប្រទះឃើញការ៉ុងមួយនៅក្បែរអូរនោះ រួចសង្ស័យក៏បានត្រួតពិនិត្យមើល ទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់តែម្តង។សមត្ថកិច្ច រឹបអូស  បាន ឲ្យដឹងថា គ្រាប់កាំភ្លើងប្រភេទ ១២,៧ចំនួន៥០៨គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន៤២បង់។បច្ចុប្បន្នគ្រាប់ទាំងអស់ ត្រូវបានរក្សាទុក នៅទីបញ្ជាការកងពលតូច លេខ៥៣ ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *