ឯកឧត្តម គង់ សោភ័ណ្ឌ និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃលទ្ធផលដោះស្រាយករណីវិវាទការងារ រវាងកម្មករ កម្មការិនី ជាមួយរោងចក្រឌីកនើធី និងអេខូបេស

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃលទ្ធផលដោះស្រាយករណីវិវាទការងារ រវាងកម្មករ កម្មការិនី ជាមួយរោងចក្រឌីកនើធី និងអេខូបេស ដែលមានអាសយដ្ឋាននៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅសាលប្រជុំសាលាខេត្ត (អគារB) ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ទេស រុក្ខាផល ប្រធាន គ.ក.ប ។សម្រួលការផ្សាយដោយលោក គង់ សុខហេង

Leave a Reply

Your email address will not be published. Required fields are marked *