អតីតអ្នកកាសែត និងជាអ្នកជំនួញម្នាក់ សម្រេចសាងផ្នួសជាភិក្ខុសង្ឃ

កំពង់ចាម  :  ស្របពេលដែល ព្រះភិក្ខុសង្ឃ  ពុទ្ធបរិស័ទ  ក៏ដូចជា ប្រជាពលរដ្ឋ ទូទៅ  ប្រារព្ធ ពិធី បុណ្យចេញវស្សា  ហើយ ចូល ដល់ រដូវ កឋិនទាន ផងនោះ  នាព្រឹក ថ្ងៃទី ២៥  ខែតុលា  ឆ្នាំ ២០២១ នេះ  លោក  ស្រេង  ដារ៉ា  អតីត ជា អ្នក កាសែត   និង ជា អ្នក ជំនួញ ម្នាក់    បាន សម្រេច សាងផ្នួស  បួស ជា ភិក្ខុសង្ឃ  នៅ វត្ត  ដីដុះ  ក្រុងកំពង់ចាម  ដេីម្បី សន្សំ បុណ្យកុសល ជូន ដល់ អ្នក មាន គុណ  ។

ព្រះតេជ្ជគុណ  ស្រេង  ដារ៉ា  បាន ឲ្យ ដឹងថា  ការ ដែល ព្រះអង្គ បាន មក សាងផ្នួស ជា ភិក្ខុសង្ឃ នៅ វត្ត ដីដុះ  ក្រុងកំពង់ចាម នេះ   គឺ ត្រឹម រយៈពេល ១០ថ្ងៃ ប៉ុណ្ណោះ  ក្នុង គោលបំណង គឺដេីម្បី តប ស្នង ដល់ ព្រះ គុណ របស់  ឪពុកម្ដាយ   ។ ព្រះអង្គមានសង្ឃដីការ  បញ្ជាក់ ទៀត ថា  គុណ ឪពុកម្ដាយ ពិតជា ធំធេង ណាស់   ធ្វើ យ៉ាងណា ក៏យើង សង មិន ចេះអស់ដែរ  ដូច្នេះ ការ ដែល ព្រះអង្គ មក សាងផ្នួស នេះ  គឺ បាន ត្រឹមតែ សន្សំ កុសល ជូន ដល់ អ្នក មាន គុណ ប៉ុណ្ណោះ  លេីសពីនេះ  ទៀត នោះ  គឺ សូម បួងសួង ដល់ ព្រះពុទ្ធសាសនា   និង វត្ថុស័ក្តិសិទ្ធិក្នុងលោក  ជួយ ឲ្យ មនុស្ស ទាំង ឡាយ មាន ជីវិត ល្អ ប្រពៃ   និង ជួយ ឲ្យ សង្គម ជាតិ មាន នូវ ម្លប់ ត្រជាក់ ពោលគឺ ទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន សេរី សួរស្តី សុភមង្គល គ្រប់ ប្រការ និងប្រកប ដោយពរទាំង ៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

គួរ បញ្ជាក់ ថា  លោក  ស្រេង  ដារ៉ា  អតីត ជា អ្នកកាសែតនៅទូរទស្សន៍បាយ័ន , សារព័ត៌មាន Cam Post និងជាដៃគូរជំនួញផ្នែកសុខភាព នៅក្រុមហ៊ុន Unicity Cambodia ៕

Leave a Reply

Your email address will not be published. Required fields are marked *