ដោយ៖ភាវុន
កណ្តាល៖កម្លាំងនគរបាលចម្រុះខេត្តកណ្តាលបានចុះបង្ក្រាបភោជនីយដ្ឋានមួយលបលួចបើកផឹកស៊ីច្រៀងរាំមិនគោរពវិធានការរដ្ឋបាល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩យប់ នៅចំណុចភោជនីយដ្ឋានយីហោ «អាយផាប់» ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់មនុស្សប្រុសស្រី៦នាក់ ក្រៅពីនោះបានរត់ផ្លោះរបងគេចខ្លួន។
លោកវីរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យ ព្រង្មឬណ្ឌកម្រិតស្រាលនៃស្លងការដ្ឋាននគរបាលខេត្តកត្តាបានប្រាប់ឲ្យដឹងថា មនុស្សប្រុសស្រី៦នាក់ដែលបានឃាត់ខ្លួនរួមមាន ១.ឈ្មោះ ឡុង លិក្ខណា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង មានទីលំនៅ ផ្ទះ២០, ផ្លូវ៧ (បូរីពិភពថ្មី២) ភូមិកំពង់សំណាញ់២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ,២.ឈ្មោះ ឡុង ចរិយា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង មានទីលំនៅ ផ្ទះ២០, ផ្លូវ៧ (បូរីពិភពថ្មី២) ភូមិកំពង់សំណាញ់២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល, ៣.ឈ្មោះ ទឹម សុធា ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិក មានទីលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ,៤.ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ,៥.ឈ្មោះ ភឿន ជីវ័ន្ដ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង៦.ឈ្មោះ ឃុត វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មានទីលំនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក កែវស្រា ចំនួន ២០, ចាន ចំនួន ២០, តុ ចំនួន ០៤, កៅ អីដែក ចំនួន ១២, ស្លាបព្រានិងសម ចំនួន ៤០, សាឡុង ចំនួន ០៤, កៅអីសាឡុង ចំនួន ០៧, ធុងបាស ចំនួន ០២, ធុងសាប់ ០១, ហ្គីតា ០១, អក ០១, ម៉ិច ស័រ ០១, សំបកស្រាបៀហនុមាឌ ចំនួន ៤០, ស្រាបៀមិនទាន់គាស់ ចំនួន ១០ដប់, ធុងទឹកកកតូច ចំនួន ១០, ម៉ាស៉ីឌីបីអរ ០១គ្រឿង, ទូរសព្ទដៃ ចំនួន ០៦ គ្រឿង, កុំព្យូទ័រ ចំនួន ០៣គ្រឿង, ម៉ូតូ ចំនួន ១៥គ្រឿងនិងរថយន្ដ ចំនួន០៦គ្រឿង។
លោកវរសេនីយ៍ឯក ឡាក់ម៉េងធី អានបន្តថានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩យប់ប៉ូលិសបានទទួលព័ត៌មានថា ទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោ «អាយផាប់» លបលួចបើកអាជីវកម្មផឹកស៊ីច្រៀងរាំ និងមានភ្ញៀវចូលហូបចុកជួបជុំគ្នាជាច្រើននាក់។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ូលិសការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ូលិសក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការបង្រ្កាបអ្នកជួបជុំផឹកស៊ីនៅក្នុងហាង។
លោកវរសេនីយ៍ឯកឡាក់ ម៉េងធី បានបន្តរអោយដឹងទៀតថាថា ភ្លាមនោះ ក៏ភ្ញៀវនិងបុគ្គលិកជាច្រើននាក់បានរត់ផ្លោះរបងក្រោយហាងរត់គេចខ្លួន ហើយដក ហូតវត្ថុតាងខាងលើ និងឃាត់ខ្លួ នបានមនុស្ស០៦នាក់ (ស្រី០២នាក់) បាននាំមក ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីសាកសួរ តាមនីតិវិធី ៕

