ថយរថយន្តជាន់ធុងហ្គាសផ្ទុះឆាបឆេះរថយន្ត2គ្រឿង និងបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង7និង20នាទី ព្រឹកថ្ងៃទី29ខែតុលា ឆ្នាំ2021នេះ មានអគ្គីភ័យឆាបឆេះរថយន្ត២គ្រឿង និងមនុស្សម្នាក់រងរបួស នៅចំណុចការ៉ាស់សាំង មួយកន្លែងនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក  អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៌មានថា ម្ចាស់ ការ៉ាសមានឈ្មោះ លោកជាលី ប្រុសអាយុ68 ឆ្នាំ ប្រពន្ធឈ្មោះ លឹមប៊ុនលី 63 ឆ្នាំ មុខរបរ បើកការ៉ាសសាំង រស់នៅក្នុងភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុម្ចាស់ការ៉ាសឈ្មោះ ជាលី បានហូបប្រេងពីរថយន្តស៊ីទែន ដាក់រថយន្តតូច ក្រោយពីបូបហើយ ក៏ឡើងបើករថយន្តថយក្រោយ ចៃដនមិនបានមើលថាមានធុងហ្កាសនៅក្រោយរថយន្តក៏បើកជាន់បណ្តាលឲ្យបែកផ្កាភ្លើងចេញពីធុងហ្កាសឆាបឆេះយ៉ាងសណ្ធោ សណ្ធៅ តែម្តងក្រោយមកបានឆេះរថយន្តទាំង2គ្រឿងតែម្តង។

 

គួរបញ្ជាក់ថា ក្រោយកើតហេតភ្លាមៗនោះ គេសង្កេតឃើញមានវត្តមានលោក អភិបាលខេត្ត  លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹមប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ និងកូនចៅក្រោមឪវ៉ាតជិត 100នាក់ក្នុងនោះមានរថយន្តពន្លត់អគ្គីសភ័យ របស់ស្នងការខេត្ត ជួយពន្លត់បាញ់ទឹក យ៉ាងសរស្រាក់ សស្រាក់ កន្លះម៉ោងក្រោយមកភ្លើងដែលឆេះរថយន្តទាំង២គ្រឿងនោះបានរលត់ទាំងស្រុង។

ក្នុងហេតុការណ៍នេះម្ខាស់ការ៉ាសាំងឈ្មោះ ជា លី ភេទប្រុស អាយុ68ឆ្នាំ រងរបួសបែកក្បាល រលាក់មុខមាត់ដៃជើងរងរបួសស្ទើធ្ងន់ តែរបួសមិនស្រាលនោះទេ៕ប៉ោយប៉ែត

Leave a Reply

Your email address will not be published. Required fields are marked *