ដោយ៖ស៊ឹម ចរិយា
ព្រះវិហារៈ នាព្រឹកថ្ងៃ ទី០២ ខែវិច្ឆិការ ឆ្នាំ២០២១នេះ លោក ទូច សុខា អភិបាលរងខេត្តកំពង់ ធំ បានដឹកនាំមន្រ្តីមន្ទីរពាក់ព័ន្ធក្នុងខេត្តចុះធ្វើការត្រួតពិនិត្យសំណង់គ្រឿងចក្រក្រឡុកស៊ីម៉ង់ របស់លោក តាន់ ប៊ុន ឆេងដែលប្រកបអាជីវកម្មក្រឡុកស៊ីម៉ង់ ស្ថិនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពង់សាងសង់នៅជាប់និងផ្ទះរបស់ ប្រជាពលរដ្ឋ ជាហេតុអាចបង្ករអោយមានហានិភ័យផ្សេងៗដល់ប្រជាពលរដ្ឋ។
ក្នុងការចុះត្រួតពិនិត្យនេះដែរលោក ទូច សុខា បានធ្វើបទសម្ភាសជូនដល់បងប្អូនអ្នកសារព័ត៍ មានយើងថា ចំពោះក្រុមហ៊ុនលោកបានអោយផ្អាកការសាងសង់សិនដើម្បីធ្វើការត្រួតពិនិត្យ បន្តទៀត ហើយនៅថ្ងៃស្អែកនិងមានក្រុមការងារចុះមកត្រួតពិនិត្យបន្ថែម។ចំពោះការសាង សង់ ខាងលើឃើញថាជាការសាងសង់សិប្បកម្មទៅវិញ ក្រោយពីការត្រួតពិនិត្យឃើញថា ការសាងសង់នេះអត់មានច្បាប់ទម្លាប់ទើបលោកអោយធ្វើការផ្អាកសាងសង់សិន។
លោកបានបន្ថែមថា នៅថ្ងៃស្អែកនិងមានក្រុមការងារមួយក្រុមទៀតចុះមកពិនិត្យនិង លើកជាយោបល់មកថ្នាក់ដឹកនាំខេត្តដើម្បីអោយលោកធ្វើការសម្រេចតែម្តងថាតើត្រូវអោយ គាត់បិទបាំងកុំអោយហុយទៅប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ រឺមួយអោយគាត់រុះរើចេញពីទីនោះតែម្តង ព្រោះថាបើសិនជាមានការហុយប៉ះពាល់ ដល់បងប្អូនប្រជាពលរដ្ឋគឺអាជ្ញាធរមិនអាចទទួលយកបានឡើយ។
ទោះជាយ៉ាងណាបងប្អូនប្រជាពលរដ្ឋបានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរពិតជាអាចរក ដំណោះស្រាយជូនដល់ពួកគាត់ជាក់ជាមិនខានឡើយ។ហើយពួកគាត់ក៏បានសំនូមពរអោយក្រុមការងារដែលត្រូវចុះមកត្រួតពិនិត្យនៅថ្ងៃស្អែនេះសូមអោយចុះមកជួបដល់ប្រជាពលរដ្ឋដើម្បីអោយបានឃើញជាក់ស្តែងផងថាមានផលប៉ះពាល់ដល់ពួកគាត់ប៉ុន្មានគ្រួសារ ព្រោះមិនមែនមានតែ៣គ្រួសារដែលប៉ពាល់ដូចថៅកែក្រុមហ៊ុនខាងលើនិយាយនោះឡើយ៕

