គ្រួសារ អតីត យុទ្ធ ដែល ពុំមានជម្រកស្នាក់នៅសមរម្យ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះថ្មីទី២០១ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ធំះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន ទៅប្រគល់ខ្នងផ្ទះទី២០១ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅភូមិ ស្នោ ឃុំកំពង់ថ្ម ស្រុក សន្ទុក  ខេត្ត កំពង់ធំ  ។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បាន បញ្ជាក់ ថា ៖ លោកព្រិន្ទបាលឯក ជុន ជា  អាយុ៦០ឆ្នាំ បាន ចូល បម្រើ ក្នុង ជួរកងទ័ពក្នុងឆ្នាំ ១៩៩០ នៅ អង្គភាព អតីតវរសេនាធំលេខ៨៩   ប្រចាំ ការ នៅ ឃុំ សាន់ គរ  ស្រុក កំពង់ ស្វាយ  ខេត្ត កំពង់ធំ  ហើយ បានត្រូវក្រសួងការពារជាតិដាក់អោយចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ២០០១ ។  លោក ជន ជា មានភរិយាឈ្មោះ  ឯម ឡេង អាយុ៥៦ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៤នាក់ រស់ នៅ ក្នុង ខ្ទម ស្លឹក តូច ចង្អៀត  ដោយ ប្រកប មុខរបរធ្វើស្រែចំការ រួម ផ្សំ ជាមួយ ប្រាក់ បៀវត្សរ៍ ប្រចាំ ខែ ដែល រាជរដ្ឋាភិបាល ផ្តល់ ជូន   ។  ដោយ ឃើញ ពី ការ លំបាក នេះ   ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ម្ពុជា ខេត្តកំពង់ ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០១ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន  សែន  និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន តាម រយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់  គីម  ជូនគាត់ដែលមានទំហំ ៤ម៉ែត្រx៦ម៉ែត្រសាងសងពី សសរបេតុង ឆ្អឹង ដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជនយើងបានរួមចំណែកយ៉ាងធំធេង ជាមួយសម្ដេចតេជោ ក្នុងការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីធ្វើ ឲ្យប្រទេសជាតិយើងមានសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃនេះ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា  ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩  មានការធូរស្រាល រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសជាតិឲ្យដំណេីរការលេីគ្រប់វិស័យឡើងវិញ ដោយតម្រូវឲ្យបងប្អូនរៀនរស់តាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩  ដោយ ត្រូវអនុវត្តឲ្យបានមុឺងម៉ាត់នូវវិធានការ៣ការពារ និង  បីកុំ  ឲ្យ បាន គ្រប់ ពេលវេលា  កុំ បីមាន ការ ធ្វេសប្រហែស ឡើយ  ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ១០០ គីឡូក្រាម មីចំនួន២កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកត្រី  និង ទឹក សុីអុីវចំនួន ២ យួរ  បំពង់ទឹកក្តៅចំនួន១ ទឹកសុទ្ធចំនួន២កេស ម៉ាស់បួនស្រទាប់ចំនួន១៥០ ម៉ាស និងថវិកាមួយចំនួនផងដែរ ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ ធំ  បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និង សូម គោរព ជូន ពរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ  រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការគឺ  អាយុ  វណ្ណៈ  សុខៈ  ពលះ  និង បដិភានៈ  កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *