ដោយ៖ស៊ឹម ចរិយា
កំពង់ធំ៖ប្រជាពលរដ្ឋសម្តែងការមិនអស់ចិត្តដោយសារតែ រយៈពេលពីរថ្ងៃជាប់ៗ គ្នាអាជ្ញាធរខេត្តកំពង់ធំ ១ដឹកនាំដោយលោក ទូច សុខា អភិបាលរងខេត្ត ២លោក សុខ ហៃ អភិបាលរងខេត្ត ដឹកនាំមន្រ្តីពាក់ព័ន្ធចុះមកត្រួតពិនិត្យពីផលប៉ះពាល់រវាងក្រុមហ៊ុន តាន់ ប៊ុនឆេង ឡក្រឡុកស៊ីម៉ងត៍ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋបានលើកឡើងថា ពេលដែលពួកគាត់កើតទុកមិនសុខចិត្តក៏បាននាំគ្នា ផ្ដិតស្នាមេដៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរពីផលប៉ះពាល់ពីក្រុមហ៊ុន តាន់ប៊ុនឆេង ឡក្រឡុកស៊ីម៉ងត៍ ដែលកំពុងតែសាងសង់កៀកផ្ទះរបស់ពួកគាត់បង្ករអោយមាន ផលរំខានផ្សេងៗនិងហុយជាហេតុនាំអោយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ថែម ទៀតផង។ក្រោយពីអាជ្ញាធរបានដឹងរឿងហើយក៏បានចុះមកពិនិត្យដល់ទីតាំងក្រុមហ៊ុន ប៉ុន្តែអាជ្ញាធរមិនបានចុះមកសួរនាំពួកគាត់ឡើយថាផលប៉ះពាល់វាបែបណាខ្លះ ហើយប៉ះពាល់ប៉ុន្មានគ្រួសារនោះទេ គឺអាជ្ញាធរចុះទៅពិនិត្យតែក្នុងក្រុមហ៊ុនប៉ុណ្ណោះរួចក៏នាំ គ្នាត្រឡប់ទៅវិញអស់បាត់។
លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំបានអោយដឹងតាមរយៈទូរស័ព្ទថា ក្រុមហ៊ុនក្រឡុក ស៊ីម៉ងត៍ខាងលើគេមានច្បាប់ត្រឹមត្រូវ ហើយខាងក្រោយទីតាំងសិប្បកម្ម មានផ្លូវមួយហើយ ផ្ទះដែលរងប៉ះពាល់ខ្លាំងជាប់ត្រឹមតែ២គ្រួសារតែប៉ុណ្ណោះ ចំពោះសិប្បកម្មនេះគឺបាន ធ្វើយូរ ហើយ នៅពេលថ្មីៗនេះម្ចាស់សិប្បកម្មបានពង្រីកអាជីវកម្ម របស់គាត់ដោយសារតែចង្វាក់ ផលិតកម្មចាស់វាអស់សុពលភាពប្រើប្រាស់ ហើយចង្វាក់ផលិតកម្មថ្មីក៏មិនទាន់បាន ដំណើរការនោះទេ។
លោកបានបន្ថែមថានៅពេលដែលបើកដាក់អោយដំណើរការក៏គេមិនអោយនៅកណ្តាលវាលបែបនេះដែរគឺគេធ្វើរោងព័ទ្ធជិតដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់អ្នកជិតខាង ហើយមុននិងអនុញ្ញាតអោយធ្វើអាជីវកម្មក៏ខាងមន្ទីរធ្វើការចុះត្រួតពិនិត្យជាមុនសិនដែរទើបអនុញ្ញាតអោយដាក់ដំណើរការបាន។
ពួកគាត់នៅតែទទូចសំនូមពរចង់អោយអាជ្ញាធរមេត្តាចុះទៅជួបពួកគាត់ផ្ទាល់ផងដែលមាន ស្នាមមេដៃផ្ដិតសុំកិច្ចអន្តរាគមន៍ដល់អាជ្ញាធរ ដើម្បីអោយច្បាស់ថាមានការប៉ះពាល់តែចំនួន៣គ្រួសារដូចលោក តាន់ ប៊ុន ឆេង បាននិយាយដែររឺក៏អត់? ព្រោះថាអាជ្ញាធរគឺជាម៉ែឳរបស់ប្រជាពលរដ្ឋ ដូចនេះ ហើយសូមអោយមកជួបភាគី ទាំងសងខាង សូមកុំអោយស្តាប់តែម្ខាងបែបនេះវាមិនដឹងមូល ហេតុនោះទេ ពលរដ្ឋបានឆ្លើយតបទៅអាជ្ញាធរវិញថា ក្រុមហ៊ុនខាងលើទោះបីមានច្បាប់អត់ ច្បាប់ក៍ពួកគាត់មិនឈឺក្បាល់វិលមុខនោះទេតែសំខាន់បំផុតមានផលប៉ះពាល់ដល់ការរស់នៅ ចំពោះពួកគាត់៕

