ដោយ៖ឈិត សំបូរ
កំពង់ធំះដោយអនុវត្តន៍តាមពាក្យស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន និង អ្វី ៗ ដើម្បី ប្រជាជន នៅរសៀលថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការីនិងអាជ្ញាធរដែនដី នាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅផ្តល់ជូនអតីតយុទ្ធជននិងប្រជាពលរដ្ឋចំនួន១៥ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ស្ថិតនៅភូមិអូររំដេង ឃុំអូររំដេង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាតនៅពេលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកត្តិ ព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូយកចិត្តទុកដាក់ដោះស្រាយនៅរាល់ជីវភាពលំបាក ខ្វះខាត របស់បងប្អូនអតីតយុទ្ធជនក៏ដូចប្រជាពលរដ្ឋរបស់យើងនៅគ្រប់ទីកន្លែង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានធូរស្រាលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសជាតិ ឲ្យដំណើរការលើគ្រប់វិស័យឡើងវិញ ដោយ តម្រូវឲ្យបង ប្អូនរៀនរស់តាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ៣ការពារ និង៣កុំ ឲ្យបានគ្រប់ពេលវេលាកុំបីមានការធ្វេសប្រហែសឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមថា៖ អំណោយដែលបានចែកជូនបងប្អូនប្រជា ពលរដ្ឋនិងអតីតយុទ្ធជននាពេលនេះ ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ដោយ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រោម.មី ០១កេស ទឹកត្រីចំនួន ០១យួរនិងត្រីខ កំប៉ុង ចំនួន០១យួរ ផងដែរ សម្រាប់ជួយដោះស្រាយជូនបងប្អូនអតីតយុទ្ឋជន និង ប្រជាពលរដ្ឋយេីងបានមួយគ្រាផងដែរ ដោយ មិន ទុក ឲ្យ បងប្អូន ណាម្នាក់ ដាច់ ពោះ ស្លាប់ ដោយ មិន បាន ដោះ ស្រាយ ឡើយ ។
អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋនិងអតីតយុទ្ធជន មានសេចក្តីរំភើបរីករាយ និងសូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធ បណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែផ្សារភ្ជាប់ពីសុខទុក និង ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ឋជន ប្រជាពលរដ្ឋយើង នៅ គ្រប់ទីកន្លែង និង សូមថ្លែងអំណេគុណចំពោះឯកឧត្តម ហ៊ុន ម៉ា ណែត និងលោកជំទាវ ដែលបានផ្តល់ នូវអំណោយថវិកា ស្បៀងអាហារទាំងនេះ តាមរយៈឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ យកមកចែកជូនបងប្អូនអតីតយុទ្ឋជន និង ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនាពេលនេះ ។

