ប្រជាពលរដ្ឋនៅតែទទួចស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំចុះជួបពលរដ្ឋដែលកំពង់ជួបបញ្ហាជាមួយក្រុមហ៊ុន តាន់ ប៊ុនឆេង

ដោយ៖ស៊ឹម ចរិយា

កំពង់ធំៈ ប្រជាពលរដ្ឋលើកឡើងថា ប៉ុន្មានថ្ងៃនេះអាជ្ញាធរខេត្តកំពង់ធំបានចុះមក ធ្វើការ ពិនិត្យសំណង់ គ្រឿងចក្រឡរក្រឡុកស៊ីម៉ង់ត៌របស់លោក តាន់ ប៊ុនឆេង ដែលមានផល ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលនៅជិតៗនោះ ដែលប្រជាពលរដ្ឋនាំគ្នាផ្ដិត ស្នាមមេដៃស្នើរសុំកិច្ច អន្តរាគមន៍ ពីអាជ្ញាធរ តែហាក់បីអាជ្ញាធរចុះមកស្ដាប់តែគាគីម្ខាង មិនចុះជួបស្ដាប់មតិជាមួយប្រជាពលរដ្ឋទាល់តែសោះ (ពលរដ្ឋសួថាមន្រ្តីរាជការធ្វើការបំរើរាស្រ្តរឺក៏បំរើក្រុមហ៊ុន រឺក៏បំរើអ្នកមានលុយ អ្នកមានអំណាច បានជាមិនខ្វាយខ្វល់ជាមួយពលរដ្ឋខ្វាយខ្វល់តែជា មួយក្រុមហ៊ុនបែបនេះ?)។

នៅពេលដែលអាជ្ញាធរចុះមកពិនិត្យសំណង់គ្រឿងចក្រនេះអជ្ញាធរ ត្រួតពិនិត្យឃើញថា អាជីវកម្មរបស់គេមានច្បាប់ តែផ្ទុយទៅវិញប្រជាពលរដ្ឋនិយាយថា ទោះបីធ្វើមាន ច្បាប់ រឺអត់ច្បាប់ក៏ពួកគាត់មិនឈឺក្បាលហាលកន្ទុយអីដែរ តែសំខាន់បំផុតសិប្បកម្មមួយនេះ ធ្វើឲ្យមានការ ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ក្រុមហ៊ុនមួយនេះចង់បានផលប្រយោជន៍ខ្លួនឯង តែធ្វើឲ្យប៉ះពាល់ សុខភាពរបស់អ្នកដទៃ។

ប្រជាពលរដ្ឋបានលើកឡើងបន្ថែមថា អ្វីដែលលោក តាន់ ប៊ុនឆេង រាយការណ៍ទៅអាជ្ញាធរថា ផលប៉ះពាល់ប្រជាពលរដ្ឋនោះមានតែចំនួនពីទៅបីគ្រួសារនោះវាមិនមេនជាការពិតនោះទេប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរ ចុះមកសួនាំមតិប្រជាពលរដ្ឋរស់នៅជុំវិញនោះ ផងកុំចេះតែលំអៀងទៅតែអ្នកមានលុយមានអំណាច ឲ្យលំអៀងមកលើពលរដ្ឋទន់ខ្សោយផង បើមិនដូចឆ្នោះទេពលរដ្ឋប្រហែលអស់ ជំនឿទៅលើអាជ្ញារធហើយនៅពេលនេះ។

ពួកគាត់បានសង្កត់ធ្ងន់ថា រឺមួយអាជ្ញាធរត្រូវការប្រជាពលរដ្ឋតែពេលបោះឆ្នោត ក្រោយពីបោះឆ្នោតរួចក៏កាត់កន្ទុយព្រលែងចោលបែបនេះ។ហេតុអីបានជាអស់លោកមិនព្រមយកប្រសាសន៍សម្តេចប្រមុខរដ្ឋាភិបាលមកប្រើផង ដូចជាពាក្យថាមន្រ្តីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រឡើយ។

ពលរដ្ឋនូវតែទទូចស្នើរសុំទៅដល់ លោក ងួន រតនៈ ដែលជាអភិបាលខេត្តកំពង់ធំ ដែលលោក ទើបមកកាន់តំណែងថ្មី ឲ្យដឹងថាពលរដ្ឋមានហានិភ័យជូបការលំបាក យ៉ាងណា កុំស្ដាប់តែ របាយការណ៍ ព្រោះរបាយការណ៍មានការលាក់បាំងក៏ថាបាន ធាតុពិតសុំឲ្យលោក អភិបាល ខេត្តចុះមកជួបពលរដ្ឋផ្ទាល់តែម្ដងដើម្បីអោយបានដឹងច្បាស់ថាក្រុមហ៊ុនជាអ្នកបង្កររឺប្រជាពលរដ្ឋ ជាអ្នកបង្ករ៕

Leave a Reply

Your email address will not be published. Required fields are marked *