ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី១ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅវេលា ម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
ឯកឧត្ដម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បាន ទទួលមរណភាពនៅព្រឹកនេះ ហើយរដ្ឋសភានឹងរៀបចំពិធីឈាបនកិច្ច ជូន ឯកឧត្ដម បណ្ឌិត ងួន ញ៉ិល ជាផ្លូវការផងដែរ។
សូមជម្រាបថា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ ហើយបច្ចុប្បន្នសពបាននិងកំពុងតម្កល់ នៅគេហដ្ឋានរបស់ឯកឧត្ដម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

