កំពង់ធំ: ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក- ទីចាត់ការសាលាខេត្ត ចំណែកឯ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមតាមរយៈប្រព័ន្ធវីដេអូ Zoom។
គោលបំណងនៅក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និង ចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនូវវិធានការនបីការពារ បីកុំ និងពីរចូលរួម របស់ រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូ វីដ១៩។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន:
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ២៨ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី ៣ របស់ក្រុមប្រឹក្សាខេត្ត
៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់រដ្ឋបាល
៤- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៥- ពិនិត្យ និងអនុម័ត ការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលខេត្ត
៦- ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចនានា សេចក្តីសម្រេចស្តីពី ការកែសម្រួលសមាភាពគណៈកម្មារៀបចំគម្រោងខេត្ត សេចក្តីសម្រេចស្តីពី ការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ សេចក្តីសម្រេចស្តីពី ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត សេចក្តីសម្រេចស្តីពី ការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនៅ ក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ-និង បញ្ហាផ្សេងៗរបៀបវារៈនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និង ពិភាក្សារួមគ្នារួច ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តរ លើកដៃយល់ព្រម ។

