ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូនជនមានពិការភាព ទ័លក្រ ១គ្រួសារ នៅក្នុងស្រុកជើងព្រៃ

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត   អមដំណើរដោយ ព្រះមន្ត្រីសង្ឃ  និង មន្ត្រី រាជការ   នាព្រឹក ថ្ងៃទី ៥  ខែវិច្ឆិកា  ឆ្នាំ ២០២១ នេះ  បានប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះឈុន ម៉េន អាយុ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ  ស្រុកជើងព្រៃ។

ឆ្លៀតក្នុងឱកាសនោះដែរ  ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ថា ពិតមែនតែស្ថានភាព ជំងឺ កូវីដ -១៩  បានធូរស្រាល  ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ  ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ  ”   ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

គួរ បញ្ជាក់ ថា  លោកពូ  ឈុន ម៉េន  ជាជនមានពិការភាព ( ស្វិតជើងដោយសារជំងឺលើសឈាម ) មានប្រពន្ធ និងចៅតូចៗ ៤នាក់   ក្នុងបន្ទុក ដែលកំព្រាដោយសារ ឪពុកម្តាយលែងលះ  ។

អំណោយ ដែល ត្រូវ ទទួល បាន រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង  ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប  មី ២កេស  ឃីត ២សម្រាប់  អាវយឺត ១២  សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០ ម៉ឺនរៀល ។  ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ  ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល រៀលផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *