កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តធំនិងម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ដោយសាកសពបែកខ្ទេច ឯអ្នកបើកបរត្រូវប៉ូលិសឃាត់ខ្លួន ដែលគ្រោះថ្នាក់ខាងលើកើតឡើង នាថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង១១ថ្ងៃត្រង់ នៅលើផ្លូវខេត្តលេខ70B( ៣៨០ )ភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលបានអោយដឹងថាថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយម៉ូតូម៉ាក Honda Cub C 90 ពណ៌ ទឹកប៊ិច ស្លាកលេខ កណ្ដាល 1A-2956 បើកបរដោយឈ្មោះ ស្រេង ឡន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ដែលបើកបរក្នុងទិសដៅពីកើតទៅលិចឆ្លងកាត់ផ្លូវខេត្ត៣៨០ ។
លុះមកដល់ចំណុចខាងលើក៏ត្រូវរថយន្ត១គ្រឿងម៉ាកScania ធុនបែនធំភ្លៅ៤ ពណ៌ស ស្លាកលេខកំពង់ចាម 3A-9778 (ដឹកដី) បើកបរដោយឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាកម្មសិទ្ធរបស់ឈ្មោះ វ៉ា បើកបរក្នុងទិសដៅពី ជើងទៅត្បូង បុកអូសកិន មនុស្សបែកខ្ទេចតែម្តង។
នគនាលបញ្ជាក់ថា មូលហេតុមកពីអ្នកបើកបរម៉ូតូបង្កបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន, ចំណែកភាគីរថយន្តបានបើកបរក្នុងល្បឿនលឿន ហើយដឹកធ្ងន់ខ្វះការប្រុងប្រយ័ត្ន ។ចំណែកអ្នកបើកបររថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកអំពិល ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសជំនាញ។
ក្រោយមកប៉ូលិសជំនាញបានសហការជាមួយប៉ូល៨សប៉ុស្តិ៍រដ្ឋបាលព្រែកអំពិលចុះកសាងសំណុំរឿងនិងវាស់វែងកន្លែងកើតហេតុ រួចប្រគល់សពជនរងគ្រោះជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងដកហូតវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាលព្រមទាំងនាំអ្នកបើកបររថយន្តមកអធិការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ភាវុន

