កណ្តាល ៖ ពីរនាក់ប្តីប្រពន្ធបានបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំឱ្យរំលោភលើខ្លួន បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»កាលពីថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០២១ វេលា ម៉ោង១និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ផ.វ.ណ. ភេទ ប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារគូ ឃុំ បារគូ ស្រុក កណ្តាល ស្ទឹង ខេត្ត កណ្តាល មុខរបរ សិស្ស ។ ចំណែកជនសង្ស័យ ២នាក់ រួមមាន ១-ឈ្មោះ សយ វាសនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ ស្លែង ឃុំ ត្រពាំង វែង ស្រុក កណ្ដាល ស្ទឹង ខេត្តកណ្ដាល មុខរបរកម្មករ រោងចក្រ និង២-ឈ្មោះ ផុន សិតាវី ភេទ ស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិព្រែកជប់ ឃុំ ត្នោត ស្រុក បាទី ខេត្ត តាកែវ បច្ចុប្បន្ន ស្នាក់ នៅ ភូមិ បារគូ ឃុំ បារគូ ស្រុកកណ្តាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ មិនពិតប្រាកដ ។ វត្ថុ តាងចាប់ យករួមមាន ទូរសព្ទចំនួន២គ្រឿង ម៉ាកREDME ពណ៌ក្រហមនិងម៉ាក SUMSUNGពណ៌ស,ស្មាអាវដែកចំនួន០៤មានប្រវែង៩៦ស.ម, កាំបិតប៉័ងតោផ្លែដែកដងឈើចំនួន១មានប្រវែង៣០ស.មនិងជ្រុញឈើរាងមូលចំនួន០១។
ប៉ូលិសបន្តថា នៅថ្ងៃទី ០៤ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលា ម៉ោង ៤និង៣០ នាទីល្ងាច ជនសង្ស័យ ឈ្មោះ ផុន សិតាវី (ម្តាយ) បាន ខឹង ជនរងគ្រោះ ត្រូវជាកូន ប្រុស របស់ខ្លួន ដេីរ និយាយ ប្រាប់ អ្នក ជិតខាង ថា«ខ្លួន មាន ប្តី ពី រ ប្តី បី និង មិន ចេះ ធ្វើ ការងារផ្ទះ?»។ពេល នោះ ជនសង្ស័យ ជាម្តាយ បានហៅជន រងគ្រោះ មកសួរ ហេីយ បាន យក ស្មាភ្ជួរអាវយកមកវ៉ៃលេី ជនរងគ្រោះជាកូន ចំ ដៃ ទាំង ពីរសង ខាង និង ខ្លួន ជាច្រើន កន្លែង ។
ប៉ូលិសបន្តថា លុះ ដល់ម៉ោង ៦និង៣០ នាទី ព្រលប់ថ្ងៃ ខែឆ្នាំដដែល ជនសង្ស័យ សយ វាសនា ជាប្តី បានសួរនាំ ជនរង គ្រោះ និង បាន វាយ ជនរងគ្រោះ ដោយ យក ស្មាភ្ជួរអាវចំនួនបីរុំចូលគ្នា វាយ មកលេី ជនរងគ្រោះ ត្រូវចំ ពីក្រោយ ខ្លួន បណ្តាលឱ្យ ហេីម ជាំ និង ទះ កំផ្លៀង ទាត់ធាក់ ជនរងគ្រោះជាច្រើនជេីង បណ្តាល ឱ្យដួល បែកក្បាល ហូរ ឈាម និង មានស្នាមរបួស ពេញខ្លួន ហេីយ ជនសង្ស័យ (ប្តី)បាន យកកាំបិត ប៉័ង តោមកកាន់នឹង ដៃ ហេីយ បាន គំរាម ជនរងគ្រោះ ថា «បេីមិន ឆ្លេីយ ខ្លួន នឹង កាត់ ម្រាម ដៃ បន្តិច ម្តងៗ»។ ពេល នោះជនរងគ្រោះ ក៏បានឆ្លេីយ ថា «ខ្លួន បាននិយាយថាម្តាយមានប្តីពីរបីមែន» ទេីប ជនសង្ស័យ ឈប់ វាយ ជនរងគ្រោះ ។
លុះ ដល់ ម៉ោង១១និង០៥នាទីត្រូវនិងថ្ងៃ ទី ០៤ខែ វិច្ឆិកា ឆ្នាំ ២០២១ ជនសង្ស័យ ជាម្តាយ របស់បានចោទប្រកាន់ជនរងគ្រោះ ថា«បានចាប់ រំលោភ ប្អូន ស្រី របស់ ខ្លួន ឈ្មោះ វ.ជ.ហ. ភេទ ស្រី អាយុ ០៤ ឆ្នាំ ហេីយនិយាយ ប្រាប់ ជនសង្ស័យ ត្រូវជាប្តីថា បានដឹង រហូត ដល់ម៉ោង ១២និង៣០នាទី ជនសង្ស័យ ជាប្តីបាន រាយការណ៍ ជូន សមត្ថកិច្ច ហេីយ ខ្លួន បានឆាត ប្រាប់ ប្រពន្ធ ថា «បេីអូនចង់ធ្វេីបាបវា រៀបគំរោង ឱ្យហេីយប្រាប់ទៅ ប៉ូលិសទៅដល់ឥឡូវហេីយ » ។
ប៉ូលិសបន្តទៀតថា រួចប្រេីឱ្យ ជនសង្ស័យ (ប្រពន្ធ ) ហៅជនរង គ្រោះ ចូល ក្នុង បន្ទប់ ហេីយ ឱ្យ ជនរងគ្រោះ ដោះខោអាវចេញ បន្ទាប់ មក ជនសង្ស័យ ជាម្តាយ បាន ដោះ សម្លៀកបំពាក់ ខ្លួន ឯងចេញ ទាំង អស់ ហើយបង្ខំ ឱ្យជនរងគ្រោះជាកូនបៅដោះរបស់ ខ្លួន ហេីយបានយក ប្រដាប់ភេទ របស់ជន រងគ្រោះដាក់ ចូល ប្រដាប់ភេទ របស់ខ្លួន តែជនរងគ្រោះ ប្រកែក ។ភ្លាម នោះ ជនសង្ស័យ ជាប្តី បាន ចូលទៅ ក្នុង ផ្ទះ រួច វាយជនរង គ្រោះ បណ្តាល ឱ្យបែកក្បាល និង បានយក កាំបិត ប៉័ង តោ គំរាម ថា« នឹង សម្លាប់ ជនរងគ្រោះ បេីជនរងគ្រោះ មិនព្រម ឆ្លេីយ» ។ បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ត្រូវបាន ឃាត់ខ្លួននៅ អធិការ ដ្ឋានប៉ូលិសស្រុកកណ្តាលស្ទឹង ដើម្បីសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោ ភាវុន

