មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកបរិក្ខារពេទ្យការពារជំងឺកូវីត19 អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅឃុំបន្ទាយស្ទោងស្រុកស្ទោង

ខេត្តកំពង់ធំះតបតាមសំណូមពរលោកគ្រូអ្នកគ្រូ និងនាយកសាលាចំនួន 3សាលា គឺសាលាបឋមសិក្សាពន្លាជ័យ បន្ទាយស្ទោង និងស្លាករ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ  ។

នៅរសៀលថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2021 ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ បាននាំយកនូវម៉ាស់ 4 ស្រទាប់ចំនួន 1500 សន្លឹក ជែលសម្រាប់លាងសម្អាតដៃចំនួន 60ដប ទឹកអាល់កុលសម្លាប់មេរោគចំនួន 30លីត្រ និងមីជាតិចំនួន10កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ទៅ ឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស សម្រាប់ប្រើប្រាស់ក្នុងការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 និងមី ជាអាហារសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំយកវ៉ាក់សាំងប្រឆាំងមេរោគកូវីត19 មកចាក់ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ  ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សដើម្បីបានបើកសាលារៀនឡើងវិញនៅពេលនេះ ហើយបានសំណូមពរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់សូមមេត្តាបន្តការប្រុងប្រយ័ត្នការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ19  ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ 3 ការពារ និងប3កុំ របស់សម្ដេចតេជោ ហ៊ុន សែន ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងរួចហើយក្តី ។

លោក តុង ទាវ នាយកសាលាបឋមសិក្សាពន្លាជ័យ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះប្រជាពលរដ្ឋ អតីតយុទ្ធជន លោកគ្រូអ្នកគ្រូ និងសិស្សា

នុសិស្សនៅក្នុង ឃុំបន្ទាយស្ទោងទាំងមូល និងសូមគោរពជូនពរ ឯកឧត្តមលោកជំទាវនិងក្រុមការងារទាំងអស់សូមបានជួបប្រទះនូវ ពុទ្ធពរទាំងប្រាំប្រការ។

 

Leave a Reply

Your email address will not be published. Required fields are marked *