កំពង់ធំ៖ ឈើច្បោះក្នុងដែនព្រៃសហគមន៍អូរក្រញូង ឋិតនៅក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋសហគមន៍នៅទីនោះថែរក្សាសម្រាប់ដងជ័រ ត្រូវបានរងការ កាប់បំផ្លាញជាបន្តបន្ទាប់ ពីជនមួយក្រុម នៅភូមិជាំស្វាយនេះ ដោយមានខ្នងបង្អែកម្នាក់ ដែលតាំងខ្លួនជាអធិរាជ។
លោក ឯក ជីន អតីតមេភូមិ និងជាអ្នកថែរក្សាឈើច្បោះមួយកន្លែង នៅក្នុងដែនព្រៃសហគមន៍អូរក្រញូងនេះ បានប្រាប់ អ្នកសារព័ត៌មាន ថាឈើច្បោះ នៅក្នុងដែនព្រៃសហគមន៍អូរក្រញូង គឺមានឈ្មោះ សាំង វៀង និង សាំង អៀង នៅភូមិជាំស្វាយនេះ ដោយមានខ្នងបង្អែកម្នាក់ ដៃម្ខាងចាប់ ដៃម្ខាងជួញ បទល្មើសព្រៃឈើ។
អតីតមេភូមិ ឯក ជីន បានបន្តថា ប្រជាពលរដ្ឋ នៅភូមិជាប់នឹងដែនព្រៃសហគមន៍អូរក្រញូងនេះ នណា ក៏ដឹងដែរថា ជនមួយក្រុមនេះ ជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ នៅដែនព្រៃសហគមន៍អូរក្រញូងនេះដែរ។
ជាក់ស្តែងនៅថ្ងៃចុងសប្តាហ៏កន្លងទៅថ្មីៗនេះ ជនមួយក្រុមនេះ មានឈ្មោះ សាំង វៀង និង សាំង អៀង ជាចារី និងមានជនម្នាក់ ជាសហចារី នៅពីក្រោយខ្នង ជាអ្នកកាងឬអ្នកជួញគេស្គាល់ឈ្មោះ ឈុតវុឌ្ឍី.អោយបក្សពួកកាប់ទៅដើមឈើច្បោះ មាន ចំនួន៤ដើម ទំហ៊ុមុខកាត់ប្រមណពី៦ ទៅ៨ តឹក ប្រវែងប្រមាណពី៩ ទៅ១២ម៉ែត្រ ជាប្រភេទឈើ ឈើទាល និងឈើផ្ដៀកធំៗ.របស់សហគមន៍អូក្រញូង។តែត្រូវបានម្ចាស់សហគមទៅទាន់.ក្រុមជនល្មើសរត់ចោលឈើ។
តែឥឡូវឈើនេះ ត្រូវបានមេព្រៃទៅកំណត់ទុក និងដឹកបញ្ជូនទៅផ្ញើរទុក នៅសាលាដំណាក់ភូមិជាំស្វាយ ដើម្បីឲ្យសហគមន៍ថែរក្សា ជាបណ្ដោះអាសន្ន ។
ជាមួយគ្នា នឹងការរិះគន់ ពីប្រជាពលរដ្ឋថា បើសមត្ថកិច្ចមេព្រៃ នៅតែធ្វើរឿងអញ្ចឹង គឺទាន់បានតែឈើ ទុក្ខជាវត្ថុតាង ហើយកសាងសំណុំ ដាក់ជាអញ្ញត្តិជន ទោះជាគេដឹងថា ជនប្រព្រឹត្តនោះ ជានណាក្ដី។
ប្រជាពលរដ្ឋបន្តរិះគន់ថា បើគេទាន់….រួចខ្លួន តែបើមិនទាន់បានឈើ លក់បានលុយកប់ក្ដោងយ៉ាងនេះ គឺការប្រព្រឹត្តមិនរាងចាលទេ ហើយអ្នកដែលប្រព្រឹត្តបាន គឺសុទ្ធតែអ្នកត្រូវជាមួយ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បើពុំនោះទេ សូម្បីទៅស្ទោះសំបកឈើនោះ ក៏មិនបានផង។
លោក ឯក ជីន ក៏ដូចជាប្រជាពលរដ្ឋរស់នៅជាប់ដែនសហគមន៍ ស្ទើតែទូទៅបានបន្តថា សំណូមពរអោយ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងស្ថាប័នអយ្យការ មេត្តាចាត់វិធានការស្រាវជ្រាវ ជនដែលប្រព្រឹត្តយកទៅផ្ដន្ទាទោស ទើបរាងចាល។
ទាក់ទិននឹងការប្រព្រឹត្តបទល្មើស ព្រៃឈើ នៅដែនព្រៃសហគមន៍អូរក្រញូងនេះ លោកជា ឌុន មេភូមិជាំស្វាយបានទទួលស្គាល់ថា មានការអារ និងកាប់ដើមឈើធំៗ អស់ប្រមាណពី៣០ ទៅ៣៥%ហើយ នៅលើផ្ទៃដីព្រៃសហគមន៍អូរក្រញូង ដែលទំហ៊ុប្រមាណជា១,១៣០ហិកតានោះ។

