ឃាត់បុរស២នាក់លួចសម្ភារសំណង់នៅការដ្ឋានសំណង់បុរីអិលវីឡិក ព្រែកហូរ

ដោយ៖ភាវុន

កណ្តាល ៖ សមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីបានធ្វើសកម្មភាពសម្ភារសំណង់នៅចំណុចក្នុងការដ្ឋានសំណង់បុរីអិលវីឡិក ភូមិព្រែកហូរកេីត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៩វិច្ឆិកាឆ្នាំ២០២១វេលាម៉ោង១០និង១៥នាទីយប់។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះអយ ភី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរកេីត១ សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេការបុរីអិលវីឡិក។ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះសឿន ច័ន្ទថន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង២-ឈ្មោះអាត វាសនា ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ម៉ូទ័រជំរុញទឹកចំនួន១គ្រឿងម៉ាកVALRUS HQ800, ម៉ាស៊ីនវាស់ឥដ្ឋការ៉ូ ១គ្រឿងម៉ាកLEIJIAN ពណ៌ក្រហម, ម៉ូទ័របុកបេតុង១គ្រឿងម៉ាកROTAPY HANពណ៌ខៀវ, ម៉ូទ័រកាត់១គ្រឿងម៉ាកMAKTERពណ៌ផ្កាឈូក,ម៉ូទ័រស្វាន១គ្រឿងម៉ាកBOSCHពណ៌ខៀវ, ខ្សែភ្លេីងទំហំ2×2.5mmចំនួន១ដុំ,កន្ត្រៃកាត់ខ្សែភ្លេីងចំនួន១ដងពណ៌លឿងលាយបៃតង ជារបស់ជនសង្ស័យ ,ដែកថ្នាំងអំពៅ១កំណាត់ប្រវែង៥៥ស.ម ជារបស់ជនសង្ស័យ, ទូរសព្ទ១គ្រឿងម៉ាកNOKIA Nចុចពិលពណ៌ខ្មៅជារបស់ជនសង្ស័យនិងម៉ូតូ១គ្រឿងម៉ាកSUZUKI Smash Vពណ៌ខ្មៅ ស៊េរី២០១៤ផ្លាកលេខភ្នំពេញ1FX.5459 ជារបស់ជនសង្ស័យ។

សមត្ថកិច្ចបន្តថា ដំបូងក្រុមជនសង្ស័យបានជិះម៉ូតូចូលទៅក្នុងការដ្ឋានសំណង់បុរីអិលវីឡិក ហេីយធ្វេីសកម្មភាពលួចយកសម្ភារដូចខាងលេីដាក់ក្នុងបេ រួចជិះម៉ូតូជិតដល់ច្រកចេញក៏ត្រូវបានកម្មករនិងប្រជាពលរដ្ឋឃេីញបាននាំគ្នាចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។កន្លងមកនៅក្នុងបុរីធ្លាប់បាត់ខ្សែភ្លេីងអស់ចំនួន៤ដុំ និងម៉ូទ័រកាតដែកចំនួន១គ្រឿងទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *