ក្រុមការងារយ៉េនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទជន និង ប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត

កំពង់ធំ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១០គ្រួសារ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែល មានជីវភាពលំបាកខ្វះខាតនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូយកចិត្តទុកដាក់ ដោះស្រាយនៅរាល់ជីវភាព លំបាកខ្វះខាត របស់បងប្អូនក្រមគ្រួសារអតីតយុទ្ធជន ក៏ដូចប្រជាពលរដ្ឋរបស់យើងនៅគ្រប់ទីកន្លែង ពិសេស ក្នុង កាលៈទេសៈ ដែលប្រទេសជាតិយើង កំពុងរងផលប៉ះពាល់ដោយសារការឆ្លងរាលដាល ជំងឺកូវីដ១៩ ជាមួយនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ដោយសារ បច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានធូរស្រាល  អត្រា ឆ្លង  និង ការទទួលមរណភាពមានការថយចុះ  ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសជាតិឲ្យដំណើរ ការលើគ្រប់វិស័យឡើងវិញ ដោយតម្រូវឲ្យបងប្អូនរៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩  ដោយត្រូវ អនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគ្រប់ពេល វេលាកុំបីមានការធ្វេសប្រហែសឡើយ  ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម.មីចំនួន០១ កេស.ទឹកត្រីចំនួន០១យួរ .ត្រីខកំប៉ុង ចំនួន០១យួរ និងថវិកាមួយចំនួនសម្រាប់ជួយដោះស្រាយជូន បងប្អូនអតីតយុទ្ឋជននិងប្រជាពលរដ្ឋយើងបានមួយគ្រាផងដែរ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ដាច់ ពោះស្លាប់ ដោយដឹងហើយមិនបានដោះស្រាយនោះឡើយ  ។

អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជន មានសេចក្តីរំភើបរីករាយ និង សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែផ្សារភ្ជាប់ពីសុខទុក និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋ ជន ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណេគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់នូវអំណោយថវិកា ស្បៀងអាហារទាំងនេះ តាមរយៈឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកមកចែកជូនបងប្អូនអតីតយុទ្ឋជននិងប្រជា ពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនាពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *