កំពង់ធំ ៖ នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាខេត្ត និងសហការី បាននាំយកថវិការបស់សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា (ស.ប.ក) ឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពអតីតមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងខេត្តកំពង់ធំ រួមមាន៖
១.ក្រុមគ្រួសារនៃសពលោក ប៉ាង ជួន អតីតមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាសមាជិក(ស.ប.ក) ទទួលបានថវិកាចំនួន (៦លានរៀល)
២,ក្រុមគ្រួសារនៃសពលោកស្រី ស្រី គឹមសៀន អតីតមន្ត្រីការិយាល័យផែនការគណនេយ្យ
នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាសមាជិក(ស.ប.ក) ទទួលបានថវិកាចំនួន (៣លានរៀល)
៣.ក្រុមគ្រួសារនៃសពលោក ញ៉ែម ស៊ីថន អតីតមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាសមាជិក(ស.ប.ក) ទទួលបានថវិកាចំនួន (៣លានរៀល)
ក្នុងឱកាសនោះដែរ លោក ឈ បៀងគង់ អនុប្រធានមន្ទីរ និងសមាជិក(ស.ប.ក) បានមានប្រសាសន៍ថា មរណភាពរបស់ លោក លោកស្រី គឺជាការបាត់បង់មន្ត្រីមួយរូបដែលបានបម្រើការងារអស់កម្លាំង កាយចិត្តខិតខំបំពេញការងារជូនរដ្ឋកន្លងមកដោយបានបន្សល់ទុកនូវស្នាដៃ ជាច្រើនដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវបិតា និងស្វាមីដែលជាអ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌ជាទីគោរព និងស្រឡាញ់ ពុំអាចកាត់ថ្លៃបានឡើយ។
ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរ ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងមូល សូមសម្តែងនូវសមានចិត្តដ៏សែនក្ដុកទួលសោកស្តាយស្រណោះអាឡោះអាល័យក្រៃលែងចំពោះគ្រួសារសព ប្រកបដោយសមានទុក្ខ ក្តីសង្វេគរកទីបំផុតគ្មាននិងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមជាមួយគ្នានោះ អ្នកតំណាងក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ ផ្ដល់ថវិកាជូនក្រុមគ្រួសារសព ។

