គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រចំនួន ៤០ គ្រួសារ នៅក្នុងឃុំច្រេស ស្រុកចន្ទ្រា ទទួលបានអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរ សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង

ដោយ៖សាយ ហ្គន

ស្វាយរៀង៖នៅថ្ងៃសុក្រ ០៨កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានអញ្ជើញអមដំណើរ លោកជំទាវ ឯក  សុវណ្ណភារ:  អភិបាលរងខេត្តស្វាយរៀង ក្នុងពិធីចែកអំណោយដល់គ្រួសារអតីតយុទ្ធជន  និងប្រជាពលរដ្ឋក្រីក្រចំនួន  ៤០ គ្រួសារ នៅក្នុងឃុំច្រេស  ស្រុកចន្ទ្រា ដោយមានជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរ  សង្គមកិច្ច អតីត យុទ្ធជន  និងយុវនីតិសម្បទាខេត្តស្វាយរៀង ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ក្រាម ត្រីខកំប៉ុង ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០១យួរ សារ៉ុង ០១ ម៉ាស់ ១០ និងឧបត្ថម្ភដល់រដ្ឋបាលឃុំថវិកា ១០០,០០០រៀល ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឯកសុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំច្រេសដោយសេចក្ដីនឹករលឹកពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង ឯកឧត្តមនាយឧត្តមសេនីយ៍មឹុង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្ទ្រាជាពិសេសឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលលោកជំទាវកិត្តិសង្ហបណ្ឌិត ឯកឧត្តមប្រធានក្រុមការងារ និងឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវ ឯកសុវណ្ណភារៈសូមផ្តាំផ្ញើបន្ថែមដល់លោកអភិបាលស្រុក ក៍ដូចជាក្រុមការងារ លោក មេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់សាំងឲ្យបានគ្រប់ៗគ្នានៅទីតាំងក្នុងស្រុកចន្ទ្រាគឺនៅមណ្ឌលសុខភាព មេសរថ្ងក និងសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។

Leave a Reply

Your email address will not be published. Required fields are marked *