អគ្គីភ័យបានឆេះតូបអាជីវករផ្សារកំពង់ថ្មចំនួន៨តូប និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនធំ

ដោយ៖ឈិត សំបូរ

កំពង់ធំ៖មេឃភ្លៀងរលឹមស្ទើរពេញមួយយប់បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីផ្ទុះសេខ្សែរភ្លើងឆេះតូបអាជីវករផ្សារកំពង់ថ្មចំនួន៨តូបខូតខាតសម្ភារ:មួយចំនួនធំមិនមានគ្រោះថ្នាក់មនុស្សទេ។

ហេតុការណ៍អគ្គីភ័យបានលេបត្របាក់តូបអាជីករក្នុងផ្សារកំពង់ថ្ម នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង០៣និង៣៥នាទីរំលងឣាធ្រាតឈៀនចូល ថ្ងៃឣាទិត្យទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោក សួង.ថេន.អធិការនគបាលស្រុកបារាេយណ៍ បានឲ្យដឹងថា តូបឆេះអស់ចំនួន ០៦តូប ក្នុងនោះមាន តូបកាត់សក់, តូបលក់គ្រឿងអគ្គិសនី, តូបលក់នាឡិកា, និងតូបលក់គ្រឿងបន្លាស់គ្រឿងរថយន្ដចំនួន២តូប។ ឯតូបមួយចំនួនទៀត រងការខូចខាតស័ង្កសី និងគ្រឿងបន្លាស់រថយន្ដទាំងស្រុង។

ចំពោះកម្លាំងនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គឺមានចូលរួមពីកងកម្លាំងទាំងបីស្ថាប័ន និងឣាជ្ញាធរមូលដ្ឋានប្រើប្រាស់ កម្លាំងសរុបចំនួន៩៥នាក់៖

កម្លាំងខេត្តចំនួន២៥នាក់  រថយន្ដ ពន្លត់ អគ្គីភ័យ ចចំនួន៦គ្រឿង

កម្លាំងអធិការដ្ឋានន.ប ស្រុកបារាយណ៍ចំនួន២០នាក់ រថយន្ដពន្លត់អគ្គីភ័យ ០២គ្រឿង

ប៉ុស្ដិ៍ បល្ល័ង្ក ចំនួន៨នាក់

កម្លាំងអធិការដ្ឋានន.ប ស្រុកសន្ទុកចំនួន១១នាក់ រថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង

កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន១៦នាក់

កម្លាំងសិករងស្រុកបារាយណ៍ចំនួន០៥នាក់

ប្រជាការពារចំនួន១៥នាក់ប្រជាពលរដ្ឋចំនួន២២នាក់គ្រប់គ្រង សភាពការណ៍ បាននៅវេលាម៉ោង៣;៣៦នាទីស។

មត្ថកិច្ចបានបន្តថា.ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី  ហៀង  ហ៊ល  ឋាន: ស្នងការរង ប្រើប្រាស់ទឹកចំនួន០៥រថយន្ត ស្មើនឹង២៣,៥ម៉ែត្រគូប  រួមនឹងទឹកប្រជាពលរដ្ឋរយ:ពេល៣ម៉ោងបរលត់ទាំងស្រុង។

សមត្ថកិច្ចសន្និដ្ឋានបឋម.មូលហេតុតុបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ លោកក៏បានអំពាវនាវដល់បងប្ថូនប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើងឣគ្គីសនីត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ។

 

Leave a Reply

Your email address will not be published. Required fields are marked *