ព្រះវិហារៈឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកង ពលធំងន្តរាគមន៍លេខ៣ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបែងចែក អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដីក្នុងទិសទី១ ប្រាសាទព្រះវិហារ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការកង ពលធំអន្តរាគមន៍លេខ ៣។
ក្នុងនាមបណ្តាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារទាំងមូល ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបបន្ថែមរបស់សម្តេច ចំនួន ៣,០០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់ជាដើម។ល។ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព អោយកាន់តែមានជីវភាពប្រសើរឡើង មួយកំរិតទៀត៕

