កំពង់ធំះនៅរសៀលថ្ងៃអាទិត្យទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារថ្មីទៀត ដែលរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមាន ជីវភាពលំបាកខ្វះខាតនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាព រស់នៅ និងដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពល រដ្ឋនៅគ្រប់ទីកន្លែង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងរងផលប៉ះពាល់ដោយ សារការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ ថា៖ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានធូរស្រាល អត្រាឆ្លងនិងការទទួលមរណភាពមានការ ថយចុះ ដោយសារយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ បានគ្រប់ៗគ្នា ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេច បើកប្រទេសជាតិឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ ដោយតម្រូវឲ្យ យើងទាំងអស់គ្នា រៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួនកុំបីមានការធ្វេសប្រហែសឡើយ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់និងគោរពតាមច្បាប់ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានផ្ដល់តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម.មីចំនួន០១កេស.ទឹកត្រីចំនួន០១យួរនិង ត្រីខកំប៉ុងចំនួន០១យួរ សម្រាប់ជួយដោះស្រាយជូនបងប្អូនអតីតយុទ្ឋជននិងប្រជាពលរដ្ឋយើង បានមួយគ្រាផងដែរ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ដាច់ពោះស្លាប់ ដោយដឹងហើយមិនបានដោះ ស្រាយនោះឡើយ និងបានឧបត្ថម្ភម៉ាស់បួនស្រទាប់ចំនួន ១០ ប្រអប់ និងជែលលាងសំអាតដៃចំនួន ២០ដប ជូនលោកមេភូមិសម្រាប់ប្រើប្រាស់ ក្នុងវិធានការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ផង ដែរ
អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជន មានសេចក្តីរំភើបរីករាយ និង សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាបំផុត ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់នូវអំណោយស្បៀងអាហារទាំងនេះ តាមរយៈឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកមកចែកជូនបងប្អូនអតីតយុទ្ឋជននិងប្រជា ពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនាពេលនេះ។

