អភិបាលខេត្តកំពង់ចាម ណែនាំ ដល់មន្ត្រីពាក់ព័ន្ធឲ្យ ស្វែងរក ទីតាំង សាងសង់ បង្គន់ អនាម័យ សាធារណៈ នៅ តំបន់សួនកម្សាន្ត តាមដងទន្លេមេគង្គក្នុងក្រុងកំពង់ចាម

កំពង់ចាម :  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  បានណែនាំដល់ មន្ត្រីពាក់ព័ន្ធ  ឲ្យ ស្វែងរក ទីតាំង សាងសង់ បង្គន់ អនាម័យ សាធារណៈ  នៅ តំបន់ សួន កម្សាន្ត តាម ដងទន្លេមេគង្គ ក្នុង ក្រុងកំពង់ចាម   ជៀសវាង ការ បន្ទោរបង់ ពាសវាលពាសកាល  និង ដេីម្បី លេីក កម្ពស់ សុខុមាលភាព ក្រុង  និង លេីក កម្ពស់ សុខុមាលភាព  ភ្ញៀវ ទេសចរណ៍  ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ផងដែរ  ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ សាមញ្ញ លេីក ទី ៣០  អាណត្តិ ទី ទី៣  របស់ ក្រុមប្រឹក្សា ខេត្តកំពង់ចាម  នាព្រឹក ថ្ងៃទី ១៥  ខែវិច្ឆិកា  ឆ្នាំ ០២១  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងថា  រដ្ឋបាល ខេត្ត បានដាក់ ចេញ ជា ផែនការ  ដេីម្បី  គិតគូរដល់ការ លេីក កម្ពស់ សោភ័ណភាព ក្រុងកំពង់ចាម  និង ការ លេីក កម្ពស់ សុខុមាលភាព ដល់ ភ្ញៀវ ទេសចរណ៍  ក៏ដូចជា បងប្អូន  ប្រជាពលរដ្ឋ  មកដេីរលេងកម្សាន្ត  ឬ ធ្វើ ការ ហាត់ប្រាណ ផងនោះ  ដូច្នេះ យើង ត្រូវ សិក្សា ស្វែងរក ទីតាំងណាមួយ ឲ្យ បាន សមរម្យ  ដេីម្បី សាងសង់ បន្ទប់ទឹក  បង្គន់ អនាម័យ សាធារណៈ  នៅ តំបន់ សួន កម្សាន្ត តាម ដងទន្លេមេគង្គ  ក្នុង ក្រុងកំពង់ចាម  ។

ក្នុង កិច្ចប្រជុំនេះដែរ  ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម  បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ  មក ពិភាក្សា  រួមមាន  ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ តុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ។

៤-បញ្ហាផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *