ឯកឧតុ្តម ម៉ែន វិបុល បន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទាល់ក្រ ចំនួន ៦០ គ្រួសារ មកពីរ៦ឃុំក្នុងស្រុកចន្ទ្រា

ដោយ៖សាយ ហ្គន

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ  ឯកឧតុ្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង ឯកឧត្តម ជុំ ហាត អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខាខេត្ត បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទាល់ក្រ ចំនួន ៦០ គ្រួសារ មកពីរ៦ឃុំក្នុងស្រុកចន្ទ្រា ។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស អាជ្ញាធរមូលដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ “ឲ្យបានខ្ជាប់ខ្ជួនខណៈជាពិសេសក្មួយៗចៅដែលកំពុងសិក្សារៀនសូត្រតាមសាលា។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវជាពិសេសពេលធ្វើដំណើរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា ម្យ៉ាងទៀតត្រូវធើ្វការអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

អំណោយដែលបានផ្តល់ជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *