មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្តល់អាវរងារអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់យោធិនក្រោមឱវាទ

កំពង់ធំ៖នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរ ការបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋ បណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន  ជូនដល់យោធិនក្រោមឱវាទចំនួន១០០% សម្រាប់ប្រើប្រាស់ក្នុងរដូវងារ ឆ្នាំនេះ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាតិ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរ ព្រួយបារម្ភ ពីសុខភាពរបស់កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសកងយោធពលខេមរភូមិន្ទយើង ដែលយាមប្រចាំការនៅតាមព្រំដែន ដោយក្នុងរដូវវស្សាលោកបានផ្ដល់អាវភ្លៀង និងក្នុងរដូវត្រជាក់ លោកបានផ្ដល់អាវរងាសម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការ ការពារ ជាតិសាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស ហើយយោធិនម្នាក់ៗ ត្រូវចេះថែរក្សាសុខភាព ការពារទប់ ស្កាត់កុំឲ្យមានជំងឺឆ្លងផ្សេងៗ ដោយនៅក្នុងរដូវរងានេះ មានការប្រែប្រួលធាតុអាកាស នាំឲ្យមានជំងឺ ផ្ដាសាយ  ពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការ ការពារខ្លួននឹងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវវិធាការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុនសែន  ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ រួចហើយក្តី ។

នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុត តាមការណែនាំរបស់មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ  និងបានសូមគោរព ជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានីហ៊ុនសែន  សូមបានប្រកបដោយពុទ្ធពរទាំងប្រាំបការ៕

Leave a Reply

Your email address will not be published. Required fields are marked *