កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានរៀបចំ សាងសង់ វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ ទី ៦ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ដើម្បី ទុកជា សម្បត្ដិ វប្បធម៌ ទេសចរណ៍ ប្រវត្តិសាស្ត្រ ។
ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ទីតាំង សម្រាប់ សាងសង់ វិមានឯករាជ្យ នា ព្រឹក ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង ថា ការរៀបចំ សាងសង់ វិមានឯករាជ្យ នេះ អាជ្ញាធរខេត្ត មានបំណង ទុកជា សម្បត្តិ វប្បធម៌ ទេសចរណ៍ ប្រវត្តិសាស្ត្រ និងលេីក កម្ពស់ សោភ័ណ្ឌភាពទីក្រុង សំដៅ ទៅលើ ខួបកំណើត នៃ កង យុទ្ធ ពល ខេ មរ ភូ មិន ដែលជា ស្នាម ព្រហស្ថ របស់ ព្រះ រម រតន កោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែល ព្រះអង្គ បាន ដណ្ដើម ឯករាជ្យ ពី អាណានិគម បារាំង នៅ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។
បើតាម លោក ចាន់ ផល្លី អភិបាលក្រុង កំពង់ចាម បាន បញ្ជាក់ថា ទីតាំង ដែល ឯកឧត្តម អភិបាលខេត្ត សម្រេច សាងសង់ វិមានឯករាជ្យនេះ គឺ នៅ ចំណុច ផ្លូវ កៅស៊ូ មាត់ច្រក ចូលទៅ សាលា គរុកោសល្យ ខេត្តកំពង់ចាម ដោយ ចំណុច នេះ ឯកឧត្តម អភិបាលខេត្ត បាន ណែនាំ ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ សាងសង់ ពង្រីក ផ្លូវជាតិ ឲ្យបាន ធំ ទូលាយ ចាប់ពី ចំណុច នាគព័ន្ធ រហូតមកដល់ ចំណុច ទន្លេ អុំ ដើម្បី បង្កើន សោភ័ណភាព នៃ ចំណុច វិមានឯករាជ្យ ឲ្យ ក្លាយទៅជា កន្លែង ទេសចរណ៍ សម្រាប់ ប្រជាពលរដ្ឋ មក កម្សាន្ត ផងដែរ ។
លោក ចាន់ ផល្លី បានបញ្ជាក់ ទៀតថា វិមានឯករាជ្យ នេះ ឯកឧត្តម អភិបាលខេត្ត តម្រូវ ឲ្យ ជាង សាងសង់ រួចរាល់ មុន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ៕

