នាយផ្នែករដ្ឋបាលព្រៃឈើ.ស្រុកសណ្តាន់ ប្រើវិធានការក្ដៅដឹកនាំកម្លាំងចំរុះចុះដក់បង្គោលរបងដែលជនល្មើសលួចបោះលើដីព្រៃរក្សាទុករបស់រដ្ន

ដោយ៖ឈិត សំបូរ

កំពង់ធំ=  លោក សៅវណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិការឆ្នាំ២០២១បានប្រើវិធានការក្ដៅ ដឹកនាំកម្លាំងចម្រុះរួមមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ រួមជាមួយនឹងកម្លាំងអាជ្ញាធរឃុំ នគរបាលប៉ុស្តិ៍ កម្លាំងរេតបូក កម្លាំងសឹករង និងកម្លាំងពលរដ្ឋបានចុះបង្ក្រាបដកបង្គោលរបងហ៊ុព័ទ្ធយកដីព្រៃរក្សាទុករបស់ផ្នែករដ្ឋបាលព្រៃឈើសណ្ដាននៅចំនុចក្រោយស្នាក់ការថ្នាលបណ្ដុះកូនឈើកែងបឹង ក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជនល្មើសបានលួចកាប់រានដីព្រៃរក្សាទុកហើយបោះរបងហ៊ុព័ំទ្ធដោយលួសបន្លាចំនួន២ហិចតាយកធ្វើជាកម្មសិទ្ធិ។

ក្នុងការចុះបង្រ្កាប់ដកបង្គោលរបងដោយមានកម្លាំងចូលរួម មានកម្លាំងមន្ត្រីររដ្នបាលព្រៃឈើ៩នាក់ កម្លាំងសឹករង ៧នាក់ អាជ្ញាធរឃុំមានរិទ្ធ២នាក់  នគរបាល ឃុំមានរិទ្ធ១នាក់  CF១១នាក់ សរុប៣០នាក់ ជាលទ្ធផល ដកបង្គោលក្រាក់បានចំនួន១២៥ដើម និងលួសបន្លាប្រវែង៦៥០ម៉ែត្រ។

តាមប្រភពព័ត៌មានពីលោក ស្រី សៀប មេឃុំមានរិទ្ធ បានអោយដឹងថាជនល្មើសបានហៅពលរដ្ឋអោយចូលទៅកាប់ព្រៃដោយធ្វើសកម្មភាពលួចកាប់នៅពេលយប់ លោកបន្តថានៅពេលដែលកាប់ព្រៃលោកបានឮសូរសំឡេងប្រាវៗ លោកក៏បានរាយការណ៍ទៅផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីអោយចុះមកអន្តរាគមន៍ឃាត់ចាប់ តែបែរជាជនល្មើសទាំងនោះដឹងខ្លួនរត់បាត់ស្រម៉ោលធ្វើអោយយើងចាប់អត់បានរហូតដល់ពេលបច្ចុប្បន្នជនល្មើសបានធ្វើរបងហ៊ុព័ទ្ធលួសបន្លាថែមទៀត ការធ្វើរបងនេះក្នុងរយៈពេលកន្លះខែមុនតែប៉ុណ្ណោះ។

លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានផ្ដល់បទសម្ភាសថា ដីថ្នាល់បណ្ដុះកូនឈើរបស់រដ្នជាថ្នាល់បណ្ដុះកូនឈើគ្រប់គ្រោងដោយផ្នែករដ្នបាលព្រៃឈើតាំងពីឆ្នាំ២០០៨មកម្លេះដែលមានចំនួន៥ហិចតា ត្រូវបានជនល្មើសលួចកាប់រានអស់២ហិចតាទៅហើយ ដូច្នេះកម្លាំងចំរុះរបស់យើងសំរេចចិត្តចុះមកដក់បង្គោលនេះជៀសវាងការកាប់រានបន្ដទៀត។

លោក សៅ វណ្ណនី បានបន្តថាការលួចធ្វើសកម្មភាពរបស់ជនខិលខូច បានធ្វើសកម្មភាពនៅពេលយប់ហើយការធ្វើកម្មភាពនេះ បានកេណ្ឌពលរដ្ឋមកលួចកាប់ហើយធ្វើរបងនិងដាក់លួសបន្លាថែមទៀត! ក្នុងរយៈពេលដែលជនល្មើសធ្វើសកម្មភាពកាប់រានដីព្រៃរបស់ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់នេះ លោកបានដាក់កម្លាំងឃ្លាំមើលប៉ុន្តែមិនបានជោគជ័យដោយសារមានអ្នករាយការណ៍អាចនិយាយថាជនបង្កប់ឬក៏មនុស្សរនុកក្នុងផ្សំគំនិតអោយលួចកាប់ដូច្នេះយើងមានគោលការណ៍ស៊ើបអង្កេត ស្រាវជ្រាវរកមុខអោយឃើញ ! មកដ់ពេលនេះយើងកំណត់មុខសញ្ញាឃើញខ្លះៗហើយតទៅនិងចាប់ជនល្មើសទាំងនោះមកផ្ដន្ទាទោសតាមច្បាប់។

សំណូមពរ ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអង្គការក្រៅរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសង្កាត់ កម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ និងវែកមុខជនល្មើសទាំងអស់នោះមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន! ដូច្នេះការសង្ឃឹមទុកយ៉ាងមុតមាំ នេះត្រូវបានជម្រុញឲ្យ កម្លាំងផ្នែក កម្លាំងសង្កាត់ រួមទាំងកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងអ្នកឃ្លាំមើលបទល្មើសព្រៃឈើឱ្យអនុវត្តវិធានការក្ដៅ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីអោយជនល្មើសរាចាល៕

Leave a Reply

Your email address will not be published. Required fields are marked *