កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ដោយមានការ អញ្ជើញ ចូលរួមពីអភិបាលរងខេត្ត និងលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ។ ដោយរដ្ឋបាលខេត្តកំពង់ចាម បានកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ និង សម្រេចយកវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ធ្វើជាមណ្ឌលប្រឡង ក្នុង កិច្ចប្រជុំ នេះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ ឲ្យ រៀបចំ ពង្រឹង ការងារសន្តិសុខខាងក្រៅ និងខាងក្នុងមណ្ឌលប្រឡង ដោយឡែក បេក្ខជន ប្រឡង សូមឲ្យយកកាតចាក់វ៉ាក់សាំងមកជាមួយផង ចំពោះ អ្នក ពុំមនកាតចាក់វ៉ាក់សាំង មិន ត្រូវ អនុញ្ញាត ឲ្យចូលប្រឡងឡេីយ ។ ឯកឧត្តមអភិបាលខេត្ត បាន ណែនាំ ដល់ អនុរក្ស សូម ឲ្យ មើលបេក្ខជន និង ត្រូវ ធ្វើជាគំរូល្អ ព្រោះនេះជាលើកទីមួយ ដែលប្រឡងនៅក្នុងខេត្តកំពង់ចាម ដូច្នេះ ត្រូវ រក្សាសេចក្តីថ្លៃថ្នូរជាអនុរក្សផង ។ ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ជំរុញ ឲ្យ មានការលើកទឹកចិត្តដល់មន្ត្រីកិច្ចសន្យា ក្នុងការប្រឡង ត្រូវ ប្រឹងសរសេរ និង បំពេញ ឲ្យ ត្រូវ ឲ្យបានច្រើន ផងដែរ ៕

