ចែ ស្រី និងស្វាមី ចេញមុខបកស្រាយនិងបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៍មានមួយ ចំនួនដែលបានចោទប្រកាន់ថា នាងខ្ញុំនិងស្វាមី បានញុះញ៉ង់គៀងគរអោយប្រជាពលរដ្ឋ កាប់ឈើយកមកលក់អោយ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះឃើញថាមានសារព័ត៍មានក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយថា នាងខ្ញុំ ឈ្មោះចែស្រី និងស្វាមីបានកៀងគរប្រជាពលរដ្ឋចូលទៅកាប់ ឈើចេញពីព្រៃ ការពារក៏ដូចជាព្រៃអភិរក្សរបស់រដ្ឋដូចជា ព្រៃព្រះរការ ព្រៃឡង់ និងដែនជម្រកសត្វព្រៃ គូលេនព្រំទេព និងបានប្រមូលទិញចេញពីចំនួនបីស្រុក រួមមាន ស្រុកឆែប ស្រុកជ័យសែន ស្រុកសង្គមថ្មី រួចដឹកជញ្ជូនទៅចែកចាយបន្តនៅតាម បណ្តាខេត្តផ្សេងៗ។

ពាក់ព័ន្ធនិងករណីខាងលើនេះនាងខ្ញុំសូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុងនៅខ្លឹម សារទាំងអស់ដែលសារពត៍មានបានចុះផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើអោយមានការភាន់ច្រឡំពីមហាជនក៏ដូចជាប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំដែលលោកមិនមានការពាក់ព័ន្ធ។ហើយចំពោះរូបភាពដែលសារព័ត៍មានយកមកធ្វើការចុះផ្សាយនេះដែរគឺជារូបភាពចាស់ៗកាលពី បីឆ្នាំមុនដែលនាងខ្ញុំបានស៊ីឈ្នួល ដឹកគ្រឿង ទ្វា គ្រែ អោយគេ បន្តិចបន្តួចតែប៉ុណ្ណោះ។

នាងខ្ញុំសូមធ្វើការបកស្រាយជូនដល់ស្ថាប័ណ្ណមានសមត្ថកិច្ចសូមកុំមានការភ័ណ្ឌច្រឡំ ហើយចំពោះ សារព័ត៍មានសូមអោយធ្វើការចុះផ្សាយឡើងវិញនូវព័ត៍មានពិតនិងជាក់ស្តែង សូមកុំចុះផ្សាយ ដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះជាហេតុនាំអោយប៉ះពាល់ដល់ កិត្តិយសសេចក្តីថ្លៃថ្នូររបស់នាងខ្ញុំ៕

 

Leave a Reply

Your email address will not be published. Required fields are marked *