ភ្ញៀវទេសចរ បានចូលមកលេង ក្នុងខេត្តកំពង់ធំ អំឡុងបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និង សំពះព្រះខែ.មានចំនួនជិត៥០០០នាក់

ខេត្តកំពង់ធំ.: រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី ២០ខែ វិច្ឆិកា ឆ្នាំ ២០២១ ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្សាន្តលំហែកាយអំឡុងបុណ្យអុំទូកឆ្នាំនេះ មានចំនួន៤៩៨០នាក់.ក្រោយពី មានការបើកដំណើរការឡើងវិញតាមតំបន់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍បូកសរុបរបស់លោក សេងអាន. ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ.បានបញ្ជាក់ឲ្យដឹងថា: ចំនួនភ្ញៀវទេសចរជាតិអន្តរជាតិស្នាក់នៅកម្សាន្ដតាមតំបន់គោលដៅទេសចរណ៍ខេត្តកំពង់ធំមានចំនួន,សរុប៤៩៨០នាក់ កើនឡើង ជាងឆ្នាំ២០២០.បើធៀបនឹងរយៈពេលដូចគ្នា។

២,ភ្ញៀវជាតិមានចំនួន កើនឡើងចំនួន៤៩៨០នាក់ ស្មើនឹង២២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០

៣,ភ្ញៀវអន្តរជាតិមានចំនួន៣៧នាក់មូលហេតុនៃការកើនឡើងភ្ញៀវឡើងវិញនេះដោយសារការឆ្លងរាលដាលជំងឺកូវី19 មានការអន់ថយ មួយយ៉ាងដោយសារមានការបើកដំណើរការឡើងវិញតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ។ចំណែកបរិស្ថានសណ្ដាប់ធ្នាប់អនាម័យនៅតាមរមណីយដ្ឋាននានាជុំវិញខេត្តមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរណ៍ ប្រជាជនធ្វើឲ្យអនា

ម័យតាមរមណីយដ្ឋានសហគមន៍មានសភាពល្អ។លោកបន្តថា.ក្នុងនោះភ្ញៀវច្រើនមកកម្សាន្តនៅតាមរមណីដ្ឋានភាគចនរើនភ្ញៀវក្នុងស្រុក.ច្រើនទៅលេងនៅរមណិយដ្ឋានប្រាសាទសំបូរព្រៃគុក.ភ្នំសន្ទុក

.ស្ទឹងជីនិតបឹងសំរឹត.អូរបឹងក្រញ៉ាក.និងមរណីដ្ឋានផ្សេងៗជាច្រើនទៀត។

លោក.ប្រធានមន្ទីរទេសចរណ៍បានជម្រុញនិងលើកទឹកចិត្ត ចំពោះអាជីវកម្ម សេវាកម្មល្អ គោរពតាមការណែនាំរបស់ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរនិងអាជ្ញាធរខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅពេលក្រោយៗបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *