ព្រះសង្ឃរួមនិងពុទ្ធបរិស័ទធ្វើពិធីដាល់អំបុក និងអកអំបុក សំពះព្រះខែ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ពិធីបុណ្យ  អកអំបុក សំពះ ព្រះ ខែ និង បណ្តែតប្រទីប តែង ត្រូវបាន រៀបចំ ធ្វើឡើងជា រៀងរាល់ឆ្នាំ នៅ ព្រះរាជាណាចក្រកម្ពុជា ដែលពិធីបុណ្យ អកអំបុក សំពះ ព្រះ ខែ វិញ គេប្រារព្ធ ធ្វើឡើង នៅ ថ្ងៃទី ២ នៃថ្ងៃបុណ្យអំទូក គឺនៅ ពាក់ កណ្តាលរាត្រី នៃ ថ្ងៃ ១៥ កើត ខែ ក ក្តិ ក ហើយនៅក្នុងខេត្តស្វាយរៀងនៅតាមវត្តអារាមក៏ទីសាធារណៈគេឃើញមានការរៀបចំពិធី អកអំបុក សំពះព្រះខែ បណ្តែតប្រទីប។

ដោយឡែកនៅវត្តព្រៃតាអីឯណេះវិញ នៅល្ងាចថ្ងៃទី១៩ខែ វិឆ្ជកា ឆ្នាំ២០២១ ព្រះចៅអធិការ វត្តព្រៃតាអី ស្ថិតក្នុងភូមិ តាប៉ោញ ឃុំ ពពែ ត ស្រុក ស្វាយទាប ខេត្តស្វាយរៀង  បានធ្វើពិធីបុណ្យអកអំបុក មានសម្រក់ទាន ដើមឆ្នាំ កណ្ដាលឆ្នាំ និង ចុងឆ្នាំ ដើម្បីផ្សងមើលទឹកភ្លៀង បាញ់កាំជ្រួច និង ការបូជាប្រទីប ដើម្បីរំលឹកនឹកគុណដល់ ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងផងដែរ។ ក្នុងពិធីបុណ្យអកអំបុកនេះជាជំនឿសាសនាយ៉ាងមុតមាំ និងបញ្ជាក់ពីភាពសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ

ដែលលះបង់ពេលវេលាខ្លះដើម្បីថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរមានការចូលរួមយ៉ាងកុះករ ពីសំណាក់ប្រជាពលរដ្ឋ ឧបាសក់ ឧបាសិកាចំណុះជើងវត្ត ព្រមទាំងមន្ត្រីរាជការនៅក្នុងខេត្តផងដែរ។

បើតាមព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ចៅអធិការវត្តព្រៃតាអីបានមានសង្ឃដីកាឲ្យដឹងថា៖ជារាងរាល់ឆ្នាំវត្តព្រៃតាអីបានប្រារព្ធពិធីបុណ្យអកអំបុក ដែលមានការចូលរួមពីបងប្អូនពលរដ្ឋគ្រប់ទិសទីមកលេងកំសាន្ត ដូចជាមាន ការដាល់អំបុកជាលក្ខណៈប្រពៃណី ហើយនៅក្នុងឆ្នាំនេះមានកម្មវិធី សម្រក់ទាន ដើមឆ្នាំ កណ្ដាលឆ្នាំ និង ចុងឆ្នាំ ដើម្បីផ្សងមើលទឹកភ្លៀង បាញ់កាំជ្រួច ការប្រគុំតន្ត្រីរាំកំសាន្តនិង ការបូជាប្រទីប ដើម្បីរំលឹកនឹកគុណដល់ ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងផងដែរ។

ជាមួយគ្នាព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ចៅអធិការវត្តព្រៃតាអីបានអំពាវនាវដល់បងប្អូនប្រពលរដ្ឋសូមកុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ដោយពាក់ម៉ាស់អោយបានត្រឹមត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអនុវត្តវិធាន «៣ការពារ និង ៣កុំ» និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ ។

 

 

គួរំលឹកថា ពិធីបុណ្យ អុំទូកអកអំបុកសំពះព្រះខែនេះ មាន ដើមកំណើត តាំងពី រជ្ជកាល ព្រះបាទ ជ័យវរ្ម័ន ទី ៧ មក ម្លេះ  ក្នុងអំឡុង ឆ្នាំ ១១៧៧ ពួក ចាម បាន លើកទ័ព មក ធ្វើការ លុកលុយ និង ត្រួតត្រា ប្រទេស កម្ពុជា អស់ រយៈពេល ប្រមាណ ជា៤ ឆ្នាំ ។ គ្រានោះ ព្រះបាទ ជ័យ វរ្ម័នទី ៧ បាន បង្រួបបង្រួម ជាតិ និង ចំណាយ ពេលវេលា រៀបចំ យុទ្ធសាស្ត្រ កងទ័ព ដើម្បី ប្រយុទ្ធប្រឆាំង ចំពោះ ពួក ចាម រហូត ទទួលបាន ជ័យជម្នះ ហើយ ព្រះអង្គ បាន ឡើង គ្រង រាជសម្បត្តិ  ដឹកនាំ ប្រទេសជាតិ នៅ ឆ្នាំ ១១៨១ និង បានធ្វើឱ្យ ប្រទេសជាតិ មានការ រីកចម្រើន រុងរឿង ដល់ កម្រិត កំពូល ថែមទៀត ផង។ ប្រវត្តិសាស្ត្រ ត្រង់ នេះហើយ ទើប នាំ ឲ្យ ប្រជាពលរដ្ឋ កម្ពុជា ប្រារព្ធ ធ្វើពិធីបុណ្យ នេះ ឡើង ដើម្បី រម្លឹក ដល់ គំរូ វីរភាព ដ៏ អង់អាច ក្លាហាន របស់ កងទ័ពជើងទឹក របស់ ខ្មែរ ដែល បាន រំដោះទឹកដី ឲ្យ រួច ផុតពី ការជិះជាន់ របស់ ពួក ចាម ដែលជា ខ្មាំងសត្រូវ របស់ ខ្មែរ នា សម័យ នោះ ។

 

 

ពិធី នេះ បានទទួល ការគាំទ្រ ពី សំណាក់ ប្រជាពលរដ្ឋ គ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ហើយ តែង នាំគ្នា ប្រារព្ធ ជា រៀងរាល់ឆ្នាំ ដោយមាន ការប្រណាំង ទូក អុំ និង ទូក ចែវ បុរស – នារី ។

 

 

ពិធីបុណ្យ អុំទូក  ក៏បាន ភ្ជាប់ នឹង ពិធី ផ្សេងៗ  ទៀតផង ដែរ គឺ ការ បណ្ដែតប្រទីប អកអំបុក និង សំពះ ព្រះ ខែ ដែលជា ការឆ្លុះបញ្ចាំង ពី ជំនឿ សាសនា យ៉ាង មុតមាំ ។ ថ្ងៃទី ២ នៃថ្ងៃបុណ្យអំទូក គឺ ថ្ងៃ ១៥ ខែកត្តិក ជាពិធី អកអំបុក និង សំពះ ព្រះ ខែ  ត្រូវបាន ប្រជាពលរដ្ឋ ខ្មែរ ធ្វើឡើង ដើម្បី រម្លឹក ដល់ ព្រះ ពោធិសត្វដែល យាង យកកំណើត ជា ទន្សាយ ដោយ គ្រានោះ ព្រះអង្គ បាន លះបង់ អាយុសង្ខារ ដល់ ព្រះ ឥន្ទ្រាធិរាជ ដើម្បី បំពេញ ទានបារមី ។

 

 

រឿងរ៉ាវ នៃ ព្រះ ពោធិសត្វ នេះហើយ ដែល នាំ ឲ្យ អ្នកស្រុក តែងតែ រៀបចំ ប្រារព្ធ ពិធី អកអំបុក សំពះព្រះខែនេះ  ជា រៀងរាល់ឆ្នាំ នៅតាម វត្ត អារាម ភូមិ ស្រុក និង ទីប្រជុំជន នានា ដោយមាន ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី រម្លឹក ដល់ ព្រះ ពោធិសត្វ ដោយសារ តែមាន ជំនឿ បែប នេះឯង ៕

Leave a Reply

Your email address will not be published. Required fields are marked *