ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យវឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ និង ទីតាំងសាងសង់ បង្គន់ អនាម័យសាធារណៈ ក្នុងក្រុងកំពង់ចាម

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  នាព្រឹកថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ  បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងទីតាំងសម្រាប់ សាងសង់ បង្គន់ អនាម័យ សាធារណៈ នៅក្នុងក្រុងកំពង់ចាម ដើម្បី លេីក កម្ពស់ សុខុមាលភាព ដល់ ភ្ញៀវ ទេសចរណ៍  ក៏ដូចជា បងប្អូន  ប្រជាពលរដ្ឋ  មកដេីរលេងកម្សាន្ត  ឬ ធ្វើ ការ ហាត់ប្រាណ  ទទួលបានសេវាប្រកបដោយផាសុកភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ។

គួរ រំលឹកថា  ក្នុង កិច្ចប្រជុំ សាមញ្ញ លេីក ទី ៣០  អាណត្តិ ទី ទី៣  របស់ ក្រុមប្រឹក្សា ខេត្តកំពង់ចាម  នាព្រឹក ថ្ងៃទី ១៥  ខែវិច្ឆិកា  ឆ្នាំ ២០២១ កន្លងទៅនេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ទទួល សំណើ របស់ ក្រុមប្រឹក្សាខេត្ត  ហេីយបានណែនាំដល់ មន្ត្រីពាក់ព័ន្ធ  ឲ្យជួយ ស្វែងរក ទីតាំង សាងសង់ បង្គន់ អនាម័យ សាធារណៈ  នៅ តំបន់ សួន កម្សាន្ត តាម ដងទន្លេមេគង្គ ក្នុង ក្រុងកំពង់ចាម   ជៀសវាង ការ បន្ទោរបង់ ពាសវាលពាសកាល  និង ដេីម្បី លេីក កម្ពស់ សុខុមាលភាព ក្រុង  និង លេីក កម្ពស់ សុខុមាលភាព  ភ្ញៀវ ទេសចរណ៍  ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ផងដែរ  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងថា  រដ្ឋបាល ខេត្ត បានដាក់ ចេញ ជា ផែនការ  ដេីម្បី  គិតគូរដល់ការ លេីក កម្ពស់ សោភ័ណភាព ក្រុងកំពង់ចាម  និង ការ លេីក កម្ពស់ សុខុមាលភាព ដល់ ភ្ញៀវ ទេសចរណ៍  ក៏ដូចជា បងប្អូន  ប្រជាពលរដ្ឋ  មកដេីរលេងកម្សាន្ត  ឬ ធ្វើ ការ ហាត់ប្រាណ ផងនោះ  ដូច្នេះ យើង ត្រូវ សិក្សា ស្វែងរក ទីតាំងណាមួយ ឲ្យ បាន សមរម្យ  ដេីម្បី សាងសង់ បន្ទប់ទឹក  បង្គន់ អនាម័យ សាធារណៈ  នៅ តំបន់ សួន កម្សាន្ត តាម ដងទន្លេមេគង្គ  ក្នុង ក្រុងកំពង់ចាម  ៕

Leave a Reply

Your email address will not be published. Required fields are marked *